ការ​​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច និង ប្រេង​ឆៅ​​ធ្លាក់​ថ្លៃ​ បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ខាត​បង់ប្រាក់​​​អស់​ ១៤០ ពាន់​លាន​ដុល្លារ

3/20/2015 0 Comments A+ a-

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន (រូបឆ្វេង​) និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ Anton Siluanov (រូប​ស្ដាំ)ប្រភព៖​ wikimedia.com
ប្រទេស​រុស្ស៊ី​​បាន​ខាត​បង់​ប្រាក់ ១៤០ ពាន់​លាន​ដុល្លារ​អាមេរិក​រួច​ជា​ស្រេច ​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​សារ​ហេតុផល​ពីរ​យ៉ាង ៖ ទីមួយ បណ្ដាល​មកពី​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង និង​ទី​ពីរ បណ្ដាល​មក​ពី​ពួក​បស្ចិមប្រទេស​ព្រួត​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី។ នេះ​ជា​ការ​វាយតម្លៃ​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី លោក Anton Siluanov។

​អាស្រ័យ​ដោយសារ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង បណ្ដាល​ឲ្យ​ប្រទេស​រុស្ស៊ី​បាត់បង់​ចំណូល​ប្រហែល​ពី ៩០ – ១០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ក្រៅពីនោះ ទណ្ឌកម្ម​ពី​បស្ចិមប្រទេស​ក៏​បាន​បណ្ដាល​ឲ្យ​រុស្ស៊ី​បាត់​បង់​ប្រាក់​ចំណូល ៤០ ពាន់​លាន​ដុល្លារ។ រូបិយប័ណ្ណ​ជាតិ​របស់​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​រហូត​ដល់​ថោក​ជាង​មុន ២៧% ធៀប​នឹង​ប្រាក់​ដុល្លារ៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព ពី thebnews
ប្រភព៖​ CNN