ទូរស័ព្ទ​បត់ (flip-phone)កំពុង​ត្រូវ​ប៉ាន់​នៅ​ប្រទេេស​ជប៉ុន​​

2/17/2015 0 Comments A+ a-

​ទូរស័ព្ទ​បត់ (flip-phone) ​ដែល​ចង់​ដឺឡេ​ទៅ​ហើយ ប៉ុន្តែ​កំពុង​ត្រូវ​ប៉ាន់​នៅ​ប្រទេេស​ជប៉ុន​ទៅ​វិញប្រភព៖​ phonearena
ខណៈ​ប្រជាជន​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន កំពុង​ពេញ​និយម​ទូរស័ព្ទ​ស្មាតហ្វូន​អេក្រង់​​​ឆ្លាត​វៃ (touchscreen) នោះ ចំណែកឯ​ការ​ចរាចរ​លក់​ទូរស័ព្ទ​ប្រភេទ​បត់​នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ នៅ​តែ​មាន​សកម្មភាព​ខ្លាំង​ដដែល។

នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​​ពី​​ប្រជាប្រិយភាព​នៃ​ទូរស័ព្ទ​ប្រភេទ​បត់​មិន​ទាន់​សាប​រលាប​នៅ​ឡើយ ខណៈ​ទូរស័ព្ទ​ប្រភេទ​នេះ​ហាក់​ដូច​ជា​ហួស​សម័យ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ទៅ​ហើយ​ក៏​ដោយ។

ការ​ចែកចាយ​លក់​ទូរស័ព្ទ​ប្រភេទ​បត់​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២០១៤ គឺ​បាន​បន្ត​កើន ៥,៧% ស្មើ​នឹង ១០,៥៨​លាន​គ្រឿង។ នេះ​បើ​តាម​របាយការណ៍​ឱ្យ​ដឹង​របស់​ស្ថាប័ន​ស្រាវជ្រាវ MM។ រីឯ​ការ​ចែកចាយ​លក់​ស្មាតហ្វូន (Smartphone) វិញ គឺ​មាន​ការ​ថយ​ចុះ ៥,៣% គិត​ជា​តួលេខ​មាន ២៧,៧លាន​គ្រឿង​ធៀប​នឹង​ឆ្នាំ២០១៣។


in-japan-flip-phones-are-still-a-big-deal

បើ​តាម​ក្រសួង​ទូរគមនាគមន៍​ឱ្យ​ដឹង​ថា អ្នក​ប្រើ​ទូរស័ព្ទ​ក្នុង​ប្រទេស​ជប៉ុន​គឺ​ មាន​ការ​ចំណាយ​ប្រាក់​ច្រើន​លើ​ការ​ប្រើប្រាស់​ស្មាតហ្វូន​ មិន​ចាញ់​បណ្ដា​ប្រទេស​អភិវឌ្ឍ​ផ្សេង​នានា​នោះ​ទេ ហើយ​ក្នុង​នោះ​ទូរស័ព្ទ​ប្រភេទ​បត់​គឺ​មាន​តម្លៃ​ធូរ​ថ្លៃ។ ប្រជាជន​ជប៉ុន​ជាច្រើន​នៅ​តែ​និយម​ប្រើ​ទូរស័ព្ទ​ស៊េរី​ចាស់​ប្រភេទ​បត់​អេក្រង់​បាន ដែល​មាន​មុខងារ ខល​ទូរស័ព្ទ ផ្ញើ​អ៊ីមែល និង​ប្រើ​អ៊ីនធឺណិត​បាន។

ទោះបី​ក្រុមហ៊ុន​ជប៉ុន​ដូច​ជា Panasonic និង NEC ជាដើម​បាន​ព្យាយាម​ត្រួសត្រាយ​ជំនួញ​ស្មាតហ្វូន​ក្ដី ប៉ុន្តែ​នៅ​តែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ​ម៉ាក Apple និង Samsung បាន។ ក៏​ប៉ុន្តែ Panasonic និង NEC បែរ​ជា​ត្រូវ​ប៉ាន់​ទៅ​លើ​ទូរស័ព្ទ​ធូរ​ថ្លៃ​ប្រភេទ​បត់ (flip-phone) ទៅវិញ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក្នុង​ស្រុក (ជប៉ុន) ដែល​កំពុង​ប្រកួតប្រជែង​ទីផ្សារ​ទូរស័ព្ទ​បត់​ក្រៅពី Panasnoic និង NEC ក៏​មាន Fujitsu និង Sharp ផង​ដែរ៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider