បុរស​ភ្នំពេញ​​ម្នាក់លួច​មាន​​ប្រពន្ធ​ចុង​ នៅ​ជន​បទ​ យូរៗស្កាត់​ មក​ជួប​ម្តង រួម​រ័ក ស្លាប់​លើ​បង្គង

2/17/2015 0 Comments A+ a-

ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះកែវ ហៀន ហៅតាខ្មៅ អាយុ៥៦ឆ្នាំ មានទីលំនៅមុខ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ បានស្លាប់ ខណៈដែល គេអះអាងថាបានមករួមដំណេក ជាមួយ ប្រពន្ធចុងលួចលាក់ នៅភូមិព្រៃតឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច បង្កឱ្យ មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង កាលពី ព្រឹក ថ្ងៃទី១២ កុម្ភៈ ២០១៥។
អ្នកភូមិព្រៃតឹកម្នាក់បាននិយាយថា ឈ្មោះកែវ ហៀន ហៅតាខ្មៅនេះ ជាមន្ត្រីយោធា មានប្រពន្ធ និងផ្ទះនៅ ម្តុំមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញនិងបានលួចមក សែនជាមួយ ស្ត្រីវ័យ ក្មេងម្នាក់នៅភូមិ ខាងលើរយៈ ពេល ៧ឆ្នាំហើយ តែមិនមានកូនទេ។
អ្នកភូមិដដែលបន្តថា បុរសខាងលើឧស្សាហ៍ស្កាត់មកជួបនាងទី២ជាញឹកញាប់ ព្រោះនាងមាន រូបសម្រស់ ដែលធ្វើ ឱ្យតាខ្មៅដោះ ដៃចេញមិនបាន តែនៅវេលាព្រឹកថ្ងៃទី១១ កុម្ភៈ តាមប្រភពថា តាខ្មៅបាន បើករថយន្តដឹកភ្ញៀវ មកចូលរោងការ មួយនៅ ឃុំកំពង់ត្រាច ខាងលិច ពេលដាក់ភ្ញៀវ ដល់ផ្ទះ កូនក្រមុំហើយ តាខ្មៅបាននិយាយ បា្រប់អ្នករួម ដំណើរទាំងអស់ថា មកដេកផ្ទះ មិត្តភក្តិនៅ ភូមិព្រៃតឹក ព្រោះបែក គ្នាយូរហើយ ពេលនោះ តាខ្មៅបាន ជួលម៉ូតូគេ ឱ្យដឹកមក ឈប់នៅ ចំណុចដែលខ្លួន ធ្លាប់ជួប ដោយមានកាន់ ស្រាបៀរ ១៦កំប៉ុងមក ផឹកជាមួយអ្នក ភូមិ ២ទៅ៣នាក់ ប៉ុន្តែមិន ស្រវឹងជោក ជាំពេកទេ។
បន្ទាប់មកតាខ្មៅបានមកដេកជាធម្មតានៅផ្ទះ ប្រពន្ធចុងវិញ ស្រាប់តែនៅវេលាម៉ោង ៤ទៀបភ្លឺ អ្នកភូមិព្រៃ តឹក នាំគ្នាភ្ញាក់ ផ្អើលថា តាខ្មៅ ដាច់ខ្យល់ស្លាប់ហើយ ហើយអ្នក ភូមិម្នាក់ បានរកថ្នាំបុរាណ មកឱ្យ តាខ្មៅផឹកដែរ តែមិនធូរស្រាល ទើបបន្ត ដឹកទៅមន្ទីរ ពេទ្យស្រុក កំពង់ត្រាច តែពេលមក ដល់ផ្សារ ដើមចំរៀក ព្រំប្រទល់ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទើបដឹងថាតាខ្មៅ បានស្លាប់តាំង ពីយូរហើយ ក៏ឱ្យរថយន្ត សាមុយរបស់មន្ទីរពេទ្យ ស្រុកកំពង់ត្រាច ដឹកទៅ ភ្នំពេញវិញទៅ។
តាមប្រភពមួយធ្លាយចេញពីអ្នកស្និទ្ធនឹងនាងប្រពន្ធចុងបានឱ្យដឹងថា បុរសដែលស្លាប់នេះ គឺជាមនុស្ស ស្លូតបូតណាស់ ពេលមក លេងផ្ទះនាង ម្តងៗតែង ជួយធ្វើការនាងមិនសម្រាក ដៃទេ ។
បើតាមលោកហ៊ុន តេង ប្រធានឃុំប្រាសាទភ្នំខ្យង និងមន្ត្រីនគរបាលប៉ុស្តិ៍និយាយដូចគ្នាថា មូលហេតុ ជនរងគ្រោះ ស្លាប់នេះមក ពីការរួមដំណេក ច្រើនដងពេកទើបបណ្តាលឱ្យ ស្លាប់នៅ លើបង្គង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព