ថេប្លេតថ្មីបំផុតរបស់ Panasonic មានតម្លៃ ៦.០០០ដុល្លារ អាមេរិក

1/09/2015 0 Comments A+ a-

កុំព្យូទ័រថេប្លេត 4K ជំនាន់ថ្មី របស់ក្រុមហ៊ុន Panasonic ត្រូវបានឧទ្ទេសនាមជាផ្លូវការ ដោយមាន
តម្លៃ ៦.០០០ដុល្លារអាមេរិក។
កាលពីខែមិនា ឆ្នាំ ២០១៤ ក្រុមហ៊ុននេះ ធ្លាប់បានបញ្ចេញកុំព្យូទ័រថេប្លេត ដែលមានទំហំ ២០អ៊ិន្ឈ៍ 
រីសូលូសឹន ៣៨៤០ x ២៥៦០ ជាមួយនឹងដង់ស៊ីតេភិចសេល ១៥:១០។ នេះគឺជាថេប្លេតដែលមាន
អេក្រង់ប្រភេទ IPS LCD Alpha 4K ដំបូងក្នុងពិភពលោក។ ហើយកាលពីម្សិលមិញនេះ ជំនាន់
បន្ទាប់របស់ ថេប្លេតនេះ ត្រូវបានក្រុមហ៊ុនជប៉ុន ឧទ្ទេសនាមដល់សាធារណជន ដោយប្រើឈ្មោះ
កូដ Toughpad 4K ។
Toughpad 4K នៅតែរក្សាកម្រិតរីសូលូសឹនដូចមុន ធៀបនឹងកំណែចាស់ ប៉ុន្ដែ គ្រឿងម៉ាស៊ីន ត្រូវ
បានអភិវឌ្ឍខ្លះៗ។ ថេប្លេត Toughpad 4K មានពីកំណែ គឺមួយប្រភេទ ប្រើប្រូសេសឺរ Intel Core
i5-3437U និងកំណែមួយទៀត ប្រើ Core i7-3687U ប៉ុន្ដែ ទាំងពីរកំណែនេះ សុទ្ធតែប្រើកាតក្រាហ្វិក
GeForce GT 745M ឬ NVIDIA Quadro K1000M 2GB VRAM , 256 GB SSD និង RAM 16GB ។
ដោយមានរន្ធ USB 3.0, អាចប្រើកាត SD (SDXC), rnjF Mini DisplayPort, Ethernet 10/100/1000
ថេប្លេត Panasonic Toughpad 4K ត្រូវបានទទួលស្គាល់ថា ជាឧបករណ៍សម្រាប់អ្នកជំនួញ ឬអ្នក
ដែលមានការងារឯកទេសធំៗ។ តាមការវាយតម្លៃ Panasonic Toughpad 4K គឺពិតជាឧបករណ៍
ដែលសមស្របនឹងការងារដូចជា ទូរគមនាគមន៍ ទស្សនាវដ្ដី ផ្ដិតរូប រចនា ឬវិស័យភាពយន្ដ។ល។
ចំនុចអវិជ្ជមានធំបំផុតរបស់ថេប្លេតនេះ នោះគឺថាមពលថ្ម មានរយៈពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ
សម្រាប់បំពេញការងារធម្មតា។ Toughpad 4K ត្រូវបានក្រុមហ៊ុន Panasonic ដាក់លក់ក្នុងតម្លៃ 
៦.០០០ដុល្លារអាមេរិក គឺប្រហែលនឹង ២៤.៣៧០.០០០រៀល៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ panasonic/windowscentral