ផលិតកម្ម បុប្ផា ថត MTV ផ្ទុះ​ជម្លោះ​រវាង​តារាៗ រឿង​ដាក់​ឥវ៉ាន់

1/21/2015 0 Comments A+ a-

ភ្នំពេញ៖ តារាសម្ដែងជើងចាស់ថ្មី ប្រុសស្រី ជាច្រើនដួង ប្រជែងសម្រស់គ្នា ក្នុងកម្មវិធីថតចម្រៀង សម្រាប់ចូលឆ្នាំខ្មែរ របស់ផលិតកម្ម បុប្ផា ដែលជា ផលិតកម្ម ក្រៅប្រទេស តែផលិតបទចម្រៀង បានច្រើន មិនចាញ់ផលិតកម្ម ក្នុងស្រុក ប៉ុន្មាននោះទេ ។
 វត្តមានតារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត លោក សួស សងវាចារ លោក ចាន់ សម័យ លោក ជុំ លីណូ  និង តារាកំប្លែង នាង ប្រិមប្រិយ  នាយ ក្រិន តារាសម្ដែងល្បីៗ មានអ្នកនាង ខៀវ សុខារ៉ាវី  នាង អាង សុនីតា  នាង គង់ វិច្ឆិការ ឡោម លក្ខិណា និងតារាល្បីៗ ជាច្រើនទៀត ។ ចំណែកតារាថ្មីៗវិញច្រើនរហូតរាប់មិនអស់ ។ប៉ុន្តែក្នុងនោះគេសង្កេតឃើញ មានផ្ទុះជំលោះក្នុងថ្ងៃថត MTV ដោយសារតែ កន្លែងដាក់ឥវ៉ាន់ មិនត្រឹមត្រូវក៏មានការប្រកែកគ្នា រហូតមានការសម្របសម្រួលមួយ ពីម្ចាស់ផលិតកម្ម ទើបអាចដំណើរការថតបន្តទៀតបាន។
 តារាសិល្បៈម្នាក់ខ្សឹបថា តារាចូលរួមច្រើនពិតជាល្អ ព្រោះផលិតកម្មបានផ្ដល់ឱកាស ឲ្យអ្នកថ្មីៗបង្ហាញមុខមាត់ តែផលិតកម្ម ក៏គួរតែយក ចិត្តទុកដាក់ ទៅលើរឿងនេះផង ព្រោះតារាៗមិនមែន ស្រឡាញ់គ្នាទាំងអស់ទេ  ជំលោះមិនធំដុំពិតមែន តែវាប្រេះស្រាំក្នុងចិត្ត រហូតអាចមាន គំនុំគុំគួនគ្នាទៅថ្ងៃក្រោយ ។
ចំណែកតារាចាស់ៗវិញ មិនមានបញ្ហាឡើយ ព្រោះពួកគាត់មានកន្លែងដាក់ផ្សេងពីក្មេងៗថ្មីទាំងនោះ ពួកគាត់ហាក់សប្បាយចិត្ត មានមានកាងារ សិល្បៈធ្វើបែបនេះ ទោះលុយតិចច្រើន មិនមែនជាបញ្ហាឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល