ក្បាច់​រួម​ភេទ​ដែលបង្កគ្រោះ​ថ្នាក់​ដល់​ប្រុសៗ

1/22/2015 0 Comments A+ a-

ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ប្រទេស​ ប្រេស៊ីល បាន​អះអាង​ថា ពេល​មនុស្ស​រួម​សង្វាស​មេត្រី ក្បាច់​ស្រី​នៅ​ពី​លើ គឺ​ជា​ក្បាច់​ដែល​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​បុរស ប៉ុន្តែ​បើ​បុរស​នៅ​ពី​លើ​តាម​បែប​ធម្មតា អាច​មាន​សុវត្ថិភាព​ខ្ពស់ និង​មិន​ប៉ះពាល់​ខ្លាំង​ដល់​ប្រដាប់​ភេទ​ឡើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Dailymail របស់​អង់គ្លេស នៅ​ថ្ងៃ​នេះ។

3

បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ ក្បាច់​ដែល​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ប្រដាប់​ភេទ​មនុស្ស​ ប្រុស គឺ​ក្បាច់​សុភាពនារី​នៅ​ពី​លើ។ ព្រោះ​ពេល​នោះ ដៃ​គូ​ស្រី​ជា​អ្នក​គ្រប់គ្រង​លើ​ចលនា​ទាំង​ស្រុង ហើយ​ទម្ងន់​ទាំង​អស់​របស់​គេ បាន​ដាក់​បន្ទុក​មក​លើ​ប្រដាប់​ភេទ​បុរស ដែល​អាច​បណ្ដាល​ឲ្យ​បាក់​ជា​យថាហេតុ។

លើស​ពី​នេះ​ទៅ​ទៀត ពេល​ដៃ​គូ​ស្រី​នៅ​ពី​លើ  នៅ​ពេល​ប្រដាប់​ភេទ​ទទួល​ការ​ឈឺ​ចាប់​ដោយសារ​ខុស​ឥរិយាបថ ឬ​ទីតាំង ខាង​ប្រុស​មិន​អាច​បង្អាក់​សកម្មភាព​បាន​ភ្លាម​ៗ​នោះ​ទេ។ ជាទូទៅ​ក្បាច់​នេះ មិន​បង្ក​ការ​ឈឺ​ចាប់​ភាគី​ស្រី​ទេ ប៉ុន្តែ​បង្ក​ហានិភ័យ​ដល់​ប្រដាប់​ភេទ​បុរស​រហូត​ដល់​ទៅ ៥០​ភាគ​រយ នៃ​ជនរងគ្រោះ​ដោយ​សារ​ការ​រួម​ភេទ​។ ​​​នៅ​ពេល​មនុស្ស​ប្រុស​នៅ​ពី​លើ គេ​ជា​អ្នក​គ្រប់​គ្រង​ចលនា ឬ​អាច​បង្អាក់​សកម្មភាព​ភ្លាម​ៗ ប្រសិន​បើ​មាន​ការ​ឈឺ​ចាប់​កើត​ឡើង។

ចំណែក​ឯ​ក្បាច់​ប្រុស​​ពី​ក្រោយ​វិញ មាន​គ្រោះ​ថ្នាក់ ២៩​ភាគរយ អំឡុង​ពេល​រួម​សង្វាស​មេត្រី ខណៈ​ក្បាច់​ប្រុស​នៅ​ពី​លើ​តាម​បែប​ធម្មតា មាន​គ្រោះ​ថ្នាក់​ត្រឹម​តែ ២១​ភាគ​រយ​ប៉ុណ្ណោះ។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​អះ​អាង​ថា ក្បាច់​ដែល​មាន​សុវត្ថិភាព និង​មិន​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ គឺ​ប្រុស​នៅ​ពី​លើ​តាម​បែប​ធម្មជាតិ។ ​

១
ទិន្នន័យ ដែល​បង្ហាញ​ដោយ​អ្នក​ស្រាវជ្រាវ

នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សា​រយៈពេល ១៣​ឆ្នាំ ទៅ​លើ​បុរស ៤៤​នាក់ ដែល​រង​គ្រោះ​បាក់​អាវុធ​សំងាត់ អំឡុង​ពេល​ឡើង​ឋានសួគ៌ ក្នុង​មន្ទីរ​ពេទ្យ៣ នៅ​ក្រុង Campinas រដ្ឋធានី São Paulo ប្រទេស​ប្រេស៊ីល៕
  
ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail