វ៉ាង ស្រីណូ វិលរកឆ្នាំងចាស់ ខណៈដំណឹងរៀបការស្ងប់ ស្ងាត់

1/22/2015 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែងសម្បូរសាច់ដើមទ្រូងមូលក្បំគួរឲ្យគ្រឺតក្នាញ់ នាង វ៉ាង ស្រីណូ បានផ្តើមវិលមកចាប់អាជីពសិល្បៈ វិញហើយដោយនាងបានទទួល ការងារសម្តែង និងចេញមុខមាត់ក្នុងកម្មវិធី ជាច្រើននៅដើមឆ្នាំ  ២០១៥នេះ  បន្ទាប់ ពីមានលេចឮព័ត៌មានថាគម្រោង ត្រៀមខ្លួនចូលរោងការបញ្ចប់ភាព នៅលីវជាមួយគូស្នេហ៍ដែលជាអាណិកជន ខ្មែររស់នៅអាមេរិកបែរជាត្រូវ ស្ងប់ស្ងាត់ ។
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាស្រី វ៉ាង ស្រីណូ បានអវត្តមានពីពិភពសិល្បៈ សូន្យឈឹង ទៅសម្ងំ រស់នៅលើទ្រនំសម្បូរទ្រព្យ ចាយលុយមិនខ្វះ ។ នៅសុខៗស្រាប់តែតារាស្រីរូបនេះ សម្រេចចិត្តវិលមកផ្តើមការងារសិល្បៈជាថ្មី នៅដើមឆ្នាំ២០១៥នេះ ដោយការវិលមកផ្តើមការងារ ជាថ្មីរបស់នាង បានធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈដូចគ្នាជាច្រើន មានការចាប់អារម្មណ៍ថា បើទោះជា នាងបាត់មុខពីសិល្បៈជាច្រើនឆ្នាំក៏ដោយ តែប្រជាប្រិយភាព នាងហាក់ដូចជាគ្មានការស្រុតចុះ ទាល់តែសោះ ។
ពោលគ្រាន់តែតារាសម្តែង និងជាតារាចម្រៀង វ៉ាង ស្រីណូ វិលមកសិល្បៈភ្លាម នាងបានឆក់យកឱកាសសម្តែង ក្នុងបទចម្រៀង “អូនជាប្រពន្ធ គេជាសង្សារ” របស់ផលិតកម្មសាន់ដេ ដោយនាងសម្តែងចាប់ដៃគូ ជាមួយ លោក អេនឌី ហើយនៅក្នុងនោះ នាងទទួលបានការថតស្ពតឲ្យ ហាងសម្អាងការ និងច្រៀងតាមរោងការផ្សេងៗផងដែរ ។
តាមរយៈការបង្ហាញវត្តមាន របស់តារាស្រីសិចស៊ី កញ្ញា វ៉ាង ស្រីណូ នៅក្នុងអាជីពចាស់ ជាបន្តបន្ទាប់នេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មានការរំពឹងទុកថា នាងអាចស្តារប្រជាប្រិយភាពឡើង នៅក្នុងឆាប់ៗនេះ ព្រោះសំអាងលើកេរ្តិ៍ឈ្មោះ និងកិត្តិយស ដែលនាងធ្លាប់មាន និងរូបសម្រស់របស់នាង មិនពិបាកទេ ក្នុងការច្បាមប្រជាប្រិយភាពមកវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល