ការ​សិក្សា​​បង្ហាញ​ថា ​​​​អង្គុយ​យូរ​ពេក​អាច​​​​សម្លាប់​អ្នក​បាន ​ទោះ​បាន​ហាត់​ប្រាណ​ក៏​ដោយ!​

1/20/2015 0 Comments A+ a-

​​​ប្រយ័ត្ន! ​ ​​​​អង្គុយ​យូរ​ពេក​អាច​​​​សម្លាប់​អ្នក​បាន ​ទោះ​បាន​ហាត់​ប្រាណ​ក៏​ដោយ!​ប្រភព៖​ health.tunedbody.com
​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ (Toronto) ​​ប្រទេស​កាណាដា​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការ​សិក្សា​លក្ខណៈ​អន្តរជាតិ​ចំនួន​ ៤១​​​បង្ហាញ​​ថា​ ការ​អង្គុយ​របស់​មនុស្ស​​ក្នុង​មួយ​ថ្ងៃ​ៗ​​មាន​ឥទ្ធិពល​​ និង​អាច​បង្ក​ឱ្យ​មាន​ ​​​​ជំងឺ​បេះដូង​ ​ទឹក​នោម​ផ្អែម​ ​មហារីក​ និង​​បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង​ ​ទោះ​បី​ជា​បាន​ហាត់​ប្រាណ​ក៏​ដោយ។

​​លោក​បណ្ឌិត​ David Alter ​អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​ប្រចាំ​នៅ ​​វិទ្យាស្ថាន​​ស្ដារ​នីតិសម្បទា​តូរ៉ុនតូ ​​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​រយៈ​ពេល​ជាង​ពាក់​កណ្ដាល​​​នៃ​រយៈ​ពេល​​មធ្យម​​ប្រចាំ​របស់​មនុស្ស​គឺ​អង្គុយ-ធ្វើ​ការ​​​ មើល​ទូរទស្សន៍​ ​និង​នៅ​មុខ​កុំព្យូទ័រ​ជា​ដើម»។ ​​លោក​បន្ត​ទៀត​ថា​ ៖«​​ការ​សិក្សា​របស់​យើង ​​បាន​បង្ហាញ​ឱ្យ​​ឃើញ​​ថា​ ​ទោះ​បី​ជា​មាន​សកម្មភាព​ពង្រឹង​​សុខភាព​ដូច​ជា​ហាត់ប្រាណ​​ក្ដី​ ក៏​វា​មិន​គ្រប់​គ្រាន់​ដើម្បី​កាត់​បន្ថយ​​ហានិភ័យ​​ដែល​បណ្ដាល​​មក​ពី​ការ​​​អង្គុយ​យូរ​ពេក​​បាន​ដែរ»។


​​​​​​​​​​​​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ ​ត្រូវ​បាន​​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ហើយ​លទ្ធផល​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​នោះ​គឺ​​ថា​ការ​អង្គុយ​យូរ​អាច​បង្ក​​​ឱ្យ​ស្លាប់​បាន​ក្នុង​កម្រិត​ពី​ ១៥​ ទៅ​ ២០%​ ​​​​កម្រិត​ពី​ ១៥% ​ទៅ​ ២០% ​បណ្ដាល​ឱ្យ​កើត​ជំងឺ​បេះដូង​ ​​ជំងឺ​​មហារីក​ ​​​និង​កម្រិត​ ៩០%​អាច​​​​​វិវត្តន៍​ទៅ​រក​ជំងឺ​ទឹក​​ផ្អែមបាន​យ៉ាង​លឿន។ ​

​ផ្អែម​តាម​លទ្ធផល​ដដែល​នេះ​ គឺ​ថា​ ​ទោះ​បី​ជា​ហាត់​ប្រាណ​ក្នុង​មួយ​ថ្ងៃ​ពី​ ​៣០​នាទី​ ទៅ​១​ម៉ោង​​​ក៏​ដោយ​ក៏​មិន​អាច​កាត់​បន្ថយ​ហានិភ័យ​ដែល​បង្ក​ឡើង​​ដោយ​ការ​អង្គុយ​យូរ​បាន​ដែរ។ ​​​​​ទោះ​ជា​យ៉ាង​ណា​ ក៏​សិក្សា​បាន​​ផ្ដល់​យោបល់​ថា​ រៀង​រាល់​កន្លះ​ម៉ោង​ម្ដង​ ​​លោក​អ្នក​គួរ​ក្រោក​​​​ដើរ​ឱ្យ​បាន​ពីរ​បី​នាទី​ និង​បន្ត​ហាត់​ប្រាណ​ជា​ប្រចាំ