សម្រង់​សម្ដី​ដ៏​មាន​អត្ថន័យ​ទាំង ១០ ​ជួយ​លើកទឹកចិត្ត​អ្នក​បង្កើត​ក្តី​សង្ឃឹម​​ឲ្យ​ខ្លួន​ឯង​សម្រាប់ឆ្នាំ២០១៥

1/22/2015 0 Comments A+ a-

១) «កុំ​ចំណាយ​ពេល​​វាយ​កម្ទេច​​ជញ្ជាំង​ទាំងមូល​ តែ​​ត្រូវ​ទម្លុះ​​វា​​​ធ្វើ​ជា​ទ្វា​ចូល»។  នាង Coco Chanel អ្នក​ច្នៃ​ម៉ូដ​​​បារាំង​
 “Don’t spend time beating on a wall, hoping to transform it into a door.”

២) « សុទិដ្ឋិនិយម​ គឺ​ជា​គុណភាព​មួយ​ដែល​អាច​​ផ្សារភ្ជាប់​ទៅ​នឹង​ភាព​ជោគជ័យ និង សុភមង្គល​ជាង​អ្វី​​​ផ្សេង​​ទៀត»។ ​លោក Brian Tracy ​​អ្នក​ជំនាញ​ប្រឹក្សា​អាជីវកម្ម​អាមេរិក​​
“Optimism is the one quality more associated with success and happiness than any other.”

៣) «អ្នក​ត្រូវ​បើក​ភ្នែក​ និង សម្លឹង​មើល​ជានិច្ច ពីព្រោះ​រាល់​អ្វីៗ​ដែល​អ្នក​ឃើញ​អាច​ជួយ​ជំរុញ​អ្នក​ឲ្យ​កាន់តែ​មាន​ទឹកចិត្ត​ឡើង»។ នាង Grace Coddington នាយក​គ្រប់គ្រង​ទស្សនាវដី្ត Vogue  ​​
“Always keep your eyes open. Keep watching. Because whatever you see can inspire you.”

៤) «នៅ​ពេល​ដែល​គម្រោង​​មិន​ដំណើរ​ការ អ្នក​ត្រូវ​ផ្លាស់ប្ដូរ​គម្រោង​នោះ​ចេញ តែ​មិន​ត្រូវ​ផ្លាស់ប្ដូរ​គោលដៅ​របស់​អ្នក​នោះ​ឡើយ»។ អ្នកនិពន្ធ មិន​​ស្គាល់ (Author Unknown)​​
“If the plan doesn’t work, change the plan, but never the goal.”

៥) «ខ្ញុំ​បាន​បំផ្លាញ​សត្រូវ​របស់​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​មិត្ត​របស់​ខ្ញុំ»។ លោក Abraham Lincoln ប្រធានាធិបតី​ទី១៦ របស់​អាមេរិក
 “I destroy my enemies when I make them my friends.”

៦) «អ្នក​មិន​អាច​ជួយ​មនុស្ស​គ្រប់គ្នា​បាន​​នោះ​ឡើយ​ អ្នក​គ្រាន់តែ​​ស្រលាញ់​​​ពួកគេ​តែ​ប៉ុណ្ណោះ​»។ នាង  Anaïs Nin អ្នកនិពន្ធ​ដើម​កំណើត​គុយបា
“You cannot save people, you can just love them.”

៧) «គ្មាន​ឡើយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ត្រើយ​​សុភមង្គល តែ​សុភមង្គល​គឺ​ជា​ផ្លូវ​មួយ​ដ៏​​ប្រសើរ​បំផុត»។
សង្ឃ​ពុទ្ធសាសនា​ ​Thich Nhat Hanh ​ជនជាតិ​វៀតណាម
“There is no way to happiness. Happiness is the best way.”

៨) «អ្នក​នឹង​ជោគជ័យ ព្រោះ​មនុស្ស​ភាគ​ច្រើន​ខ្ជិលច្រអូស»។ លោក Shahir Zag ប្រធាន​គ្រប់គ្រង​ផ្នែក​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន LinkedIn
“You will succeed because most people are lazy.”

៩) «ទេពកោសល្យ​ គឺ ១% ​កើត​ចេញ​ពី​ការ​​បំផុស​គំនិត​ឡើង​ ៩៩% កើត​ចេញ​ពី​ញើស​ឈាម​​»។ លោក  Thomas Edison អ្នក​ជំនួញ​អាមេរិក
“Genius is 1% inspiration, 99% perspiration.”

១០) «ប្រសិន​បើ​​ចង់​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ អ្នក​ត្រូវ​ស្ថិត​នៅ​ជាមួយ​​គោលដៅ​អ្នក​ជានិច្ច​​ មិនមែន​​ជា​មួយ​​មនុស្ស ឬ វត្ថុ​អ្វី​មួយ​នោះ​ឡើយ»។ លោក Albert Einstein អ្នកប្រាជ្ញ​​អាល្លឺម៉ង់​​​​
 “If you want to live a happy life, tie it to a goal, not to people or objects.”

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Lifehack