តារា​សម្ដែង ស៊ុំ សុម៉ាលី រៀបការ​ជាមួយ​​អ្នក​លក់​មីឆា

11/12/2014 0 Comments A+ a-

ក្រោយ​បាត់​មុខ​ប្រមាណ​១​ឆ្នាំ តារា​សម្ដែង ស៊ុំ សុម៉ាលី បាន​ចេញ​មុខ​យប់​មិញ​វិញ និង​បាន​រៀប​អាពាហ៍ពិពាហ៍​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​ស្រប​ច្បាប់​ជាមួយ​លោក មាស ទី ជា​អាជីវករ​លក់​មី​ឆា​ធំ​ដុំ​មួយ​នៅ​ម្ដុំ​រោងកុន​អង្គរ​ជិត​ផ្សារ​អូរឫស្សី។ នេះ​បើ​តាម​សាមី​ខ្លួន។
សុម៉ាលី បញ្ជាក់​បន្ថែម​ថា នាង​នៅ​តែ​ប្រកាន់​ជំហរ​មិន​ទាន់​ត្រឡប់​ចូល​សិល្បៈ​វិញ​ទេ​ក្រោយ​ពី​បាន​ប្រកាស​ឈប់​កាល​ពី​ប្រមាណ​១​ឆ្នាំ​មុន។ មូលហេតុ ដោយ​សារ​នាង​ត្រូវ​ជំរុញ​អាជីវកម្ម​គ្រួសារ​របស់​ស្វាមី​នាង ដែល​ពេល​នេះ​បាន​ក្លាយ​ជា​ចំណែក​មួយ​របស់​នាង​ដែរ។ “ខ្ញុំ​អត់​ទាន់​ចូល​ទេ សម្រាក​សិន(សើច)…ព្រោះ​ខ្ញុំ​នឹង​បើក​ហាង​មួយ​ទៀត លក់​ដូច​គាត់​ដែរ ហើយ​ឥឡូវ​កំពុង​រក​ទីតាំង!”។

ប្រការ​គួរ​កត់​សម្គាល់ មាន​សិល្បករ សិល្បការិនី​មួយ​ចំនួន ច្រើន​ជ្រើស​រើស​គូ​ស្រករ​ជា​អ្នក​មាន​មុខ​មាត់ យស​ស័ក្ដិ និង​ជា​អាណិកជន​ខ្មែរ​ជា​ដើម ឯ​អ្នក​នាង សុម៉ាលី ជ្រើស​ស្វាមី​ជា​អាជីវករ​លក់​មីឆា។ ចំណុច​នេះ អតីត​កញ្ញា​ឯក​លេខ​៣​របស់​ទស្សនាវដី្ត​ធម្មជាតិ​រូប​នេះ ប្រាប់​ថា ការ​ដែល​នាង​សម្រេច​ចិត្ត​ជ្រើស​លោក មាស ទី ធ្វើ​ជា​ស្វាមី គឺ​ដោយ​សារ​អំណាច​នៃ​ទឹក​ចិត្ត​របស់​លោក។

ស៊ុំ សុម៉ាលី

“កាល​ពី​២​ឆ្នាំ​មុន ខ្ញុំ​មាន​គ្រោះ​ថ្នាក់ ហើយ​វេលា​នោះ អត់​មាន​អ្នក​ណា​នៅ​ជាមួយ​ខ្ញុំ​ទេ ប៉ុន្តែ​គាត់​នៅ​មើល​ថែ​ខ្ញុំ​រហូត គាត់​អត់​បោះបង់​ខ្ញុំ​ទេ អីចឹង​ទើប​ខ្ញុំ​ជ្រើស​រើស​គាត់!”។ វិល​មក​ការ​ដុះ​ដាល​ពន្លក​ស្នេហ៍​វិញ សុម៉ាលី ប្រាប់​ថា អ្នក​នាង និង​ស្វាមី​បាន​ជួប​គ្នា​កាល​ពី​៣​ឆ្នាំ​មុន នៅ​កន្លែង​ស្រស់​ស្រូប​អាហារ​មួយ​កន្លែង។ តាម​ការ​ណែ​នាំ​របស់​កញ្ញា ញឹម ចាន់ថន ផង នាង និង​ស្វាមី​ក៏​បាន​ស្គាល់​គ្នា និង​ឈាន​ទៅ​បង្កើត​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រហូត​ក្លាយ​ជា​គូស្នេហ៍​ជាមួយ​គ្នា​ជា​រៀង​រហូត​មក។

មុន​ពេល​ប្រកាស​ចាក​ចេញ​ពី​សិល្បៈ​កាល​ពី​ប្រមាណ​១​ឆ្នាំ​មុន អ្នក​នាង ស៊ុំ សុម៉ាលី ដែល​មាន​វ័យ ២៤​ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​មួយ​ចំនួន​មាន​ដូច​ជា “នាយ​ឡប់​ជំពប់​ស្នេហ៍” “រលក​បោក​ខ្សាច់” “កូន​ឥត​ខាន់ស្លា” និង​រឿង “សេដ្ឋី​វ័យ​ក្មេង” ជា​ដើម។

ពិធី​ពិសា​ភោជនីយ​អាហារ​របស់ ស៊ុំ សុម៉ាលី យប់មិញ​នេះ បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​អគារ L ក្នុង​នោះ​នាង​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូល​រួម​ប្រមាណ​ជា ៧០​តុ និង​មាន​មិត្តភ័ក្ដិ​រួម​អាជីព​ប្រមាណ​ជា​ជិត១០​តុ៕
អត្ថបទផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង ស្នេហាតារាជាតិ!!!

ស៊ុំ សុម៉ាលី

ស៊ុំ សុម៉ាលី

ស៊ុំ សុម៉ាលី

ហង្ស ម៉ារីនី-ហង្ស ម៉ារីណា

ភិន សុដាលីស

ទឹម រដ្ឋា

គង់ វង្សយ៉ាទី


wedding 17
ញឹម ចាន់ថន
ទឹម រដ្ឋា
ភិន សុដាលីស
លី ច័ន្ទសីហា
អត្ថបទ៖ ទារិកា