សមត្ថកិច្ចដោះលែង ក្មេងស្ទាវដែលបើក រថយន្តបុករះគេពីម្សិលមិញ

9/30/2014 0 Comments A+ a-

ភ្នំពេញ ៖ ក្មេងស្ទាវម្នាក់ជាកូនមន្រ្តីជាន់ខ្ពស់ នៅធនាគារជាតិ នៃកម្ពុជា ដែលបានបើករថយន្តកាមរី ពណ៌សមួយគ្រឿង ស៊េរីឆ្នាំ២០០៧ បុកម៉ូតូរះជាបន្តបន្ទាប់នៅក្នុងទឹកដី ខណ្ឌដូនពេញបង្កភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកបើកបរព្យាយាមបើកគេច តែត្រូវកម្លាំងសមត្ថកិច្ចជាច្រើននាក់ និងអ្នករត់ម៉ូតូឌុប បាននាំគ្នាតាមចាប់ឃាត់រថយន្តខាងលើនេះ បាននៅចំណុចក្បែរ ធនាគារជាតិនោះ ឥឡូវត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ដោះលែងហើយ នៅថ្ងៃទី៣០ ខែកញ្ញានេះ។ ជនបង្កហេតុ មានឈ្មោះ ធី សុវណ្ណរិទ្ធ អាយុ២០ឆ្នាំ ជាកូនរបស់មន្រ្តីជាន់ខ្ពស់ម្នាក់ នៅធនាគារជាតិ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល