ឱប​ជង្គង់​មិត្ត​ស្រី​សុំ​ ស្នេហ៍​តែ​ត្រូវ​បដិសេធ ​យ៉ាង​អាម៉ាស់ ល្បី​ពេញ​អ៊ីនធឺណិត

9/30/2014 0 Comments A+ a-

ស្នេហា​ពិត​ជា​មិន​ធម្មតា​មែន អាច​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​លះ​បង់​គ្រប់​យ៉ាង មិន​គិត​សូម្បី​កិត្តិយស​ខ្លួន​ឯង។ ជាមួយ​គ្នា​នេះ​ដែរ ​រូបភាព​បុរស​ម្នាក់​កំពុង​ឱប​ជង្គង់​​សុំ​ស្នេហ៍​មិត្ត​ស្រី បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​លេង​អ៊ីនធឺណិត​យ៉ាង​ខ្លាំង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្រៅ​រោង​ចក្រ​ផលិតកុំព្យូទ័រមួយ​នា​ទីក្រុង​ សៀងហៃ។ ​

1

​បុរស​ម្នាក់​នោះបាន​ជូន​ផ្កា​មួយ​បាច់​ទៅ​នារី​ដែល​ខ្លួន​ស្រលាញ់ ដើម្បី​លាត​ត្រដាង​ក្ដី​ស្នេហ៍​ពិត​ដែល​ខ្លួន​មាន​ចំពោះ​នាង​តែ​ត្រូវ​ បដិសេធ ឯ​ផ្កា​វិញ​ត្រូវ​នាង​បោះ​ចោល​ទៅ​លើ​ដី។ ​​​បន្ទាប់​ពី​ខាង​ស្រី​បដិសេធ​ក្ដី​ស្រលាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ខ្លួន បុរស​នោះ​បាន​ឱប​ជង្គង់​គេ​ជាប់​មិន​ព្រម​លែង ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

មនុស្ស​ភាគ​ច្រើន​បាន​លើក​ឡើង​ថា នាង​គួរ​តែ​ឲ្យ​តម្លៃ​ចំពោះ​បុរស​ដែល​លះ​បង់​កិត្តិយស​ខ្លួន​ឯង​ដើម្បី​នាង៕


2
3 ​​​​​​​​



ដោយ៖ គង់ វិសាល
ប្រភព៖ shanghaiist