អាហារ ១០ ប្រភេទ​ដែល​ជួយ​ជំរុញ​ ចំណង់​ផ្លូវ​ភេទ​របស់​អ្នក ​ឲ្យ​កាន់​តែ​ខ្លាំង

3/04/2014 0 Comments A+ a-

ប្រភេទ​អាហារ​មួយ​ចំនួន​មិន​ត្រឹម​តែ​អាច​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​របស់​ អ្នក​មាន​សុខ​ភាព​ល្អប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​ឲ្យ​សុខ​ភាព​ផ្លូវ​ភេទ​របស់​អ្នក​កាន់​តែ​ខ្លាំង​ក្លា​ ថែម​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​ចំណង់​ផ្លូវ​ ភេទ​របស់​ឲ្យ​ខ្លាំង​ក្លា​តាម​បែប​ធម្ម​ជាតិ៖
១. ស៊ុត
ស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីន B6 និង B5 ជួយ​ជំរុញ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ឲ្យ​កាន់​តែ​ខ្ពស់ ទាំង​បុរស​ទាំង​ស្ត្រី​ នៅ​ពេល​ដែល​បរិភោគ​វា​ច្រើន។
២. អយស្ទ័រ
អាហារប្រភេទនេះសម្រាប់បុរស ក៏​ព្រោះ​តែ​ពួក​វា​អាច​ជួយ​បង្កើន​នូវ​កម្រិត dopamine នៅ​ក្នុង​រាង​កាយ ដែល​ធ្វើ​ឲ្យ​បុរស​កាន់​តែ​មាន​ចំណង់​ខ្ពស់។ ម្យ៉ាង​ទៀត​អយស្ទ័រ​អាច​ជួយ​ឲ្យ​រាង​កាយ​ផលិត​អ័រ​ម៉ូន Testosterone និង​រក្សា​មេជីវិត​ឈ្មោល​មាន​សុខ​ភាព​ល្អ។
៣. Celery
វា​គឺ​ជា​បន្លែម្យ៉ាង​ដែល​មាន​សមត្ថភាព​អាច​ជួយ​រំញោច​ដល់​អារម្មណ៍​របស់​មនុស្ស​ស្រីភ្លាមៗ។
៤.ខ្ទឹមស
ខ្ទឹមសមានសមត្ថភាពធ្វើឲ្យសម្រើបផ្លូវភេទ ដំណើរ​ការ​ឈាម​រត់​បានល្អ និង​កែ​លម្អការ​អនុវត្ត​ផ្លូវ​ភេទ។ ទោះ​ជា​យ៉ាង​ណា​អ្នក​មិន​គួរ​បរិភោគ​ខ្ទឹម​ច្រើន​ពេក​នោះ​ទេ។
៥. សូកូឡាខ្មៅ
សូកូឡាខ្មៅមានសារធាតុ serotonin និង endorphins ជួយឲ្យប្រសើរឡើងនូវអារម្មណ៍​ផ្លូវភេទ​របស់​អ្នក។
៦. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិអាចជួយឲ្យប្រសើរឡើងនូវដំណើរការនៃឈាម និង​កាត់​បន្ថយ​សម្ពាធ​នៃ​សសៃ​ឈាម។ ជាតិ​អាស៊ីត​អាមីណូ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ពពួក​គ្រាប់​ធញ្ញជាតិ និង​ផ្លែ​ឈើ​ដែល​មាន​តួនាទី​សំខាន់​ជួយ​ធ្វើ​ឲ្យ​អាអូន​តូច​បុរស​រឹង​បាន​ យូរ។
៧. ផ្លែ Sung
ជាប្រភពអាហារដ៏អស្ចារ្យសម្បូរទៅដោយអាស៊ីតអាមូណូ ដែលមានសមត្ថភាព​ក្នុង​ការ​បង្កើន​ចំណង់​ផ្លូវភេទ​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់។
៨. ផ្លែប័រ
ផ្លែប័រមានជាតិអាស៊ីត Folic និងវីតាមីន B6 ដែលមានសារៈសំខាន់​សម្រាប់​ជីវិត​ផ្លូវ​ភេទ។ ជាតិអាស៊ីត Folic ផ្តល់​នូវ​ថាម​ពល​សម្រាប់​រាង​កាយ ខណៈ​ដែល​វីតា​មីន B6 អាច​ជួយ​ឲ្យ​មាន​ស្ថេរ​ភាព​អ័រម៉ូន។
៩. ចេក
ចេកមានសារធាតុ bromelain ដែលអាចជួយឲ្យបំណងប្រាថ្នា​ខាង​ផ្លូវ​ភេទ​របស់​លោក​អ្នក​កើន​ឡើង និង​មាន​សត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​ងាប់​អាអូន​តូច។ ម្យ៉ាង​ទៀត​សារ​ធាតុ riboflavin និង​ប៉ូតាស្យូម នៅ​ក្នុង​ផ្លែ​ចេក​ក៏អាច​ជួយ​ពង្រឹង​រាង​កាយ​របស់​អ្នក​ឲ្យ​មាន​ថាម​ពល​ ខ្លាំង​ក្លាដែរ។
១០. ផ្លែស្ត្របឺរី
ផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយជាតិស័ង្កសីដ៏សំខាន់​សម្រាប់​ដំណើរ​ការ​នៃការ ​ធ្វើ​សង្គ្រាម​នៅ​លើ​គ្រែ។ ប្រសិន​បើ​រាង​កាយ​របស់​ស្ត្រីមាន​ជាតិ​ស័ង្កសី​ខ្ពស់ អារម្មណ៍​ផ្លូវ​ភេទ​របស់​ពួក​គេ​កាន់​តែ​រំជើប​រំជួល​ខ្លាំងផង​ដែរ។ ចំពោះបុរស ជួយ​បង្កើន​កម្រិត​អ័រម៉ូន Testosterone ស័ង្កសី ដែល​អាច​មាន​ការ​ផលិត​មេជីវិត​ឈ្មោល​បាន​ពេញ​លេញ៕
13939074021