អតិថិ​ន​ជន​ ក្ដៅក្រហាយ​និង​ ធុញទ្រាន់​ពី​សេវា​ អ៊ិ​ន​ធើណេ​ត​យឺត​ បំផុត​របស់​ក្រុមហ៊ុន​ Smart​ និង​ក្រុមហ៊ុន​ Opennet​

8/23/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ យុវតី​ឆាវ​ វ​ត្ដី​ ដែល​ជា​ និស្សិត​មួយ​រូប​បាន​និយាយ​ថា​ នាង​ធុញ​ ទ្រាន់​យ៉ាង​ខ្លាំង​ ខណៈ​ដែល​សេវា​អ៊ិ​ន​ធើ​ ណេ​ត​ក្រុមហ៊ុន​ Smart​ និង​ក្រុមហ៊ុន​ Opennet​ ដំណើរការ​យឺត​(​អន់​បំផុត​)​ សេវា​ស្ទើរ​ស្មើ​សូន្យ​ ធ្វើ​ឱ្យ​នាង​ខាត​ពេល​វេលា​ និង​រង​នូវ​ការ​ស្ដីបន្ទោស​ពី​ក្រុម​ គ្រួសារ​ ខណៈ​ឆ្លើយ​តប​ជុំវិញ​ព័ត៌មាន​ទៅ​ ក្រុម​គ្រួសារ​តាម​រយៈ​អ៊ី​ន​ធើ​ណេ​ត​ក្រុម​ ហ៊ុន​នេះ​ បង្ក​ការ​យឺតយូរ​ និង​អាក់ខាន​ ។​
យុវតី​រូប​នេះ​បញ្ជាក់​ថា​ ពី​មុន​ក្រុម​ ហ៊ុន​ Smart​ និង​ក្រុមហ៊ុន​ Opennet​ ត្រូវ​បាន​ក្រុម​យុវវ័យ​និង​អតិថិជន​មួយ​ ចំនួន​ធំ​គាំទ្រ​ពី​សេវា​រហ័ស​ និង​តម្លៃ​ សមរម្យ​ ក្នុង​នោះ​ក៏​ប្រឆាំង​ផង​ដែរ​ទៅ​ នឹង​ការ​ប្ដឹង​ទៅ​ក្រុមហ៊ុន​០១២​ ដែល​រិះ​ គន់​តាម​រយៈ​ទំនាក់ទំនង​សង្គម​ ប៉ុន្ដែ​ មួយ​រយៈ​នេះ​ ក្រុមហ៊ុន​ Smart​ និង​ក្រុម​ ហ៊ុន​ Opennet​ អាច​នឹង​ធ្វើ​ឱ្យ​បាត់បង់​ អតិថិជន​ជា​គំហុក​ ហើយ​បើ​គ្មាន​វិធាន​ ការ​កំណែទម្រង់​លើ​ប្រព័ន្ធ​សេវា​ដើម្បី​ រក្សា​អតិថិជន​ទេ​នោះ​ ក្រុមហ៊ុន​នេះ​នឹង​ ត្រូវ​បាត់បង់​អតិថិជន​ ស្រប​ពេល​ដែល​ ប្រព័ន្ធ​ទូរស័ព្ទ​ និង​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ត្រូវ​ បាន​រដ្ឋាភិបាល​បើក​ភាព​ទូលាយ​ក្នុង​ការ​ ប្រណាំងប្រជែង​ពាណិជ្ជកម្ម​ដោយ​ភាព​ ស្មោះ​ត្រង់នោះ​ ។​
អតិថិជន​ជា​ច្រើន​បាន​និយាយ​ស្រ​ដៀង​ គ្នា​បែប​នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​អាក់​ ខាន​ការងារ​ដោយសារ​សេវា​អ៊ិ​ន​ធើ​ណេ​ត​ ក្រុមហ៊ុន​នេះ​មាន​លក្ខណៈ​អន់​បំផុត​ ហើយ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ គួរ​មាន​វិធានការ​ចំពោះ​ភាព​ខ្វះ​ការ​ ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ ហើយ​ ចៀសវាង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើ​ ប្រាស់​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ក្លាយជា​ជន​រង​ គ្រោះ​ និង​ការ​ចំណាយ​ប្រាក់​ ក៏​ដូច​ជា​ ខាតបង់​ពេលវេលា​សម្រាប់​ការងារ​ ប្រចាំ​ថ្ងៃ​ ។​
​ពាក់ព័ន្ធ​នឹង​សេវា​យឺតយ៉ាវ​របស់​ ក្រុមហ៊ុន​Smart​ និង​ក្រុមហ៊ុន​Opennet​  នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​ តំណាង​ក្រុមហ៊ុន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ សីហា​ ឆ្នាំ​២០១៣​ ដោយ​គ្មាន​លេខ​ទូរ​ ស័ព្ទ​ ប៉ុន្ដែ​ចាប់ពី​ថ្ងៃ​ទី​២១​ មក​ទល់​នឹង​ ពេល​នេះ​ សេវា​ក្រុមហ៊ុន​ Smart​ និង​ ក្រុមហ៊ុន​ Opennet​ ពោរពេញ​ដោយ​ការ​ធុញទ្រាន់​ក្ដៅក្រហាយ​ពី​អតិថិជន​ ដោយសារ​សេវា​អន់​បំផុត​ ៕
ប្រភពពីនគរវត្ត