បុរសជាច្រើន ត្រូវបានគេ បង្ខំឲ្យដោះ សំលៀកបំពាក់ មុនពេល ដែលជ្រើសរើស ចូលធ្វើជា ទាហាន

8/03/2013 0 Comments A+ a-

នៅប្រទេសចិន បានចាប់ផ្ដើមបើកនូវការផ្សព្វផ្សាយ ជ្រើសរើសទាហានប្រចាំឆ្នាំ ដែលមានយុវជនរាប់ពាន់នាក់ មកពីទូរទាំងប្រទេសមកចុះឈ្មោះ ព្រោះនេះគឺជាកាតព្វកិច្ចយោធា របស់ទេសចិន ដែលពួកគេត្រូវតែធ្វើខានមិនបាន។
យុវជនវ័យក្មេង ដែលទើបតែបញ្ចប់ការសិក្សារ បានចូលរួមក្នុងកាតព្វកិច្ចយោធា សប្ដាហ៍នេះ ត្រូវបានគេយកទៅត្រួតពិនិត្យ ខ្លួនប្រាណ ដើម្បីក្លាយទៅជាសមាជិក នៃកងទ័ពរបស់ចិន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុតនោះ គឺគេបានតម្រូវឲ្យ យុវជនទាំងនោះ ដោះសំលៀកបំពាក់ចេញឲ្យអស់ សូម្បីតែខោក្នុងក៏មិនត្រូវទុកដែរ។
រូបភាពខាងក្រោមនេះ ត្រូវបានថតចេញពីសាលារៀន តុងសាំង (DongXiang) ក្នុងខេត្តជាំងស៊ី (JiangXi) ភាគខាងត្បូងនៃប្រទេសចិន។ ពួកគេទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យ និងមេទាហាន ត្រួតពិនិត្យពីក្បាលដល់ចុងជើង ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការត្រួតពិនិត្យ និងវឹកហាត់មួយនេះ? 














ប្រភព : ខ្មែរឡូត