ឡានហោះ បង្ហាញខ្លួន លើកដំបូង លើពិភពលោក

8/23/2013 0 Comments A+ a-

ឡានហោះរបស់ក្រុម Terrafugia មានមូលដ្ឋាននៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្ហាញខ្លួនជាលើកដំបូង នៅលើពិភពលោក ពេលវាធ្វើការសាកល្បង ហោះហើររយៈពេល២០នាទីនៅរដ្ឋ  Wisconsin។
ឡានហោះនេះមានឈ្មោះ Transition  ដែលមួយផ្នែកមានរាងជារថយន្ត និងមួយផ្នែកទៀតមានរាងជាយន្តហោះ ហើយគ្រោងនឹងដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០១៥ខាងមុខនេះ។
គេ បានចំណាយពេល៧ឆ្នាំ ដើម្បីរចនាឡានហោះនេះឡើង ហើយអំឡុងពេលសាកល្បងហោះហើរកាលពីដើមឆ្នាំ វាហោះដោយជោគជ័យបានរយៈពេល៨នាទី។
ឡានហោះ Transition មានកៅអី២ កង់៤ និងស្លាបដែលអាចបត់ចូលដើម្បីអាច បើកបរដូចជាឡានធម្មតាបាន។
ក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Terrafugia បាននិយាយថា យើងបានធ្វើក្តីសុបិន្ដមួយក្លាយជាការពិត ដោយការផលិតឡើងនូវឡានដែលអាចហោះបានបែបនេះ។ លោក Phil Meteer ដែលជាអ្នក សម្របសម្រួលការហោះហើររបស់ពួកគេ ជាអ្នកសាកល្បងការហោះ ហើរនេះ៕
ប្រភពពី មជ្ឍមណ្ឌលព័ត៍មានថ្ងៃនេះ