ស្ត្រីម្នាក់វាយ កំទេចឡានខ្លួនឯង ដោយសារ​ខឹង​ក្រុមហ៊ុន​ ជួសជុល​​​យឺតពេល

7/17/2013 0 Comments A+ a-

ម៉ាឡេស៊ី៖ កាលពី​ពេលថ្មីៗនេះ អ្នកស្រី Kang Lee Chuin អាយុ៥២ឆ្នាំ រស់នៅក្នុងទីក្រុង Bukit Mertajam រដ្ឋ Penang ប្រទេស​​ម៉ាឡេស៊ី បានខឹងសម្បាយ៉ាងខ្លាំងចំពោះសេវាកម្មរបស់ក្រុមហ៊ុន Mercedes-Benz ហើយគាត់បានវាយកំទេចរថយន្តរបស់គាត់នៅ​មុខ​ក្រុមហ៊ុន​តែម្តង។ អ្នកស្រី Kang បានយករថយន្តម៉ាក Mercedes-Benz S300 របស់គាត់តំលៃជាង១០ម៉ឺនដុល្លារអាមេរិក ដែល​មាន​បញ្ហាអាគុយ​ ទៅអោយក្រុមហ៊ុនត្រួតពិនិត្យមើលតាំងពីពាក់កណ្តាលខែមិថុនា។ លុះដល់ពេលគាត់ទៅយករថយន្ត ជាងជួសជុលនៅ​ក្រុមហ៊ុន​នោះ​​ថា អាគុយរបស់គាត់មិនទាន់ជួសជុលរួចនៅឡើយ ដោយខឹងសម្បានឹងការយឺតយ៉ាវក្នុងការជួសជុល គួប​ផ្សំ​នឹង​រថយន្ត​នោះចេះ​តែ​ឧស្សាហ៍ខូច​ផងនោះ ធ្វើអោយអ្នកស្រី Kang បានយកញញួរទៅវាយកញ្ចក់មុខរថយន្តខ្ទាចនៅមុខក្រុមហ៊ុនតែម្តង។