Sonic Dash ជាហ្គេម ពេញនិយម ជាងគេបំផុត សម្រាប់ iOS នៅអាមេរិក

4/06/2013 0 Comments A+ a-

កាលពីពេលថ្មីៗនេះ ហ្គេម Temple Run និង Subway Surfers កាលក្លាយជាហ្គេម ដែលពេញនិយម សម្រាប់ប្រព័ន្ធដំណើរការ iOS និង Android ប៉ុន្តែនៅពេលនេះ យោងតាមទិន្នន័យ និងការស្ទង់មតិទៅលើ អ្នកលេងហ្គេម នៅក្នុងសហរដ្ឋអាមេរិក បានរកឃើញថា ហ្គេម Sonic Dash ជាហ្គេមដែល ពេញនិយមជាងគេ។
យោងតាមរបាយការណ៍ ស្ទង់មតិ បានឲ្យដឹងថា ហ្គេម Sonic Dash បានក្លាយជាហ្គេម ដែលពេញនិយមនៅលើ ប្រព័ន្ធដំណើរការ iOS នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Sega America បានឲ្យដឹងថា ខ្លួនបានផលិតហ្គេមនេះឡើង ដើម្បីបង្កើតការសប្បាយ រីករាយដល់អ្នកលេង ហើយកាលពីថ្ងៃទី ២៩ខែមីនា កន្លងទៅ ខ្លួនបានធ្វើការ Update ហ្គេម Sonic Dash ដោយបានបញ្ចូលនូវវគ្គ និងលក្ខណៈពិសេស មួយចំនួនបន្ថែមទៀត។
ក្រុមអ្នកស្រាវជ្រាវ មិនបានបង្ហាញ ពីតួលេខនៃចំនួនអ្នកលេង ពិតប្រាកដនោះទេ គ្រាន់តែបានបញ្ជាក់ថា ជាហ្គេមដែលជាប់លេខ១ ដែលមានអ្នកលេង ច្រើនជាងគេ ហើយមិនត្រឹមតែនៅ សហរដ្ឋអាមេរិកនោះទេ សូម្បីតែនៅ ចក្រភពអង់គ្លេស ក៏មានអ្នកលេងហ្គេមនេះ ច្រើនជាងហ្គេមណាៗ ទាំងអស់ដែរ៕