ក្រុម​ហ៊ុន​ចែក​ចាយ បណ្តាញ​ទូរ​គមនា​គមន៍​អឺរ៉ុប បញ្ជាក់​ថា iPhone លក់​ថ្លៃ​ពេក

4/06/2013 0 Comments A+ a-

ការលក់ iPhone របស់ក្រុមហ៊ុន Apple ជាក់ស្តែង នឹងមិនមានការកើនឡើង នៅទីផ្សារអឺរ៉ុបនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញ Wireless ធំជាងគេបង្អស់មួយ ប្រចាំតំបន់បាននិយាយថា ដោយសារតែជាទូទៅស្មាតហ្វូននេះ លក់ក្នុងតម្លៃថ្លៃពេក។ ប្រហែល ជាមានមូលហេតុមួយ ដែលធ្វើឲ្យឧបករណ៍ Android មានប្រជាប្រិយភាពខ្លាំងជាង iPhone របស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារអឺរ៉ុប ដោយសារតែវាថោកជាង។
ទីភ្នាក់ងារព័ត៌មាន Cnet បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនចែកចាយបណ្តាញ Wireless ធំជាងគេបំផុតនៅអឺរ៉ុបបាននិយាយនៅថ្ងៃទី៤ ខែមេសាថា អតិថិជនអឺរ៉ុបជាច្រើន កំពុងតែក្លាយជាមនុស្សកាន់តែ សន្សំសំចៃខ្លាំងឡើងៗ ដែលកំពុងតែធ្វើឲ្យដំណើរការ លក់ទូរស័ព្ទនានានៅក្នុងទីផ្សារ កាន់យឺតទៅៗ។  ដូចនេះហើយ វាអាចជាការព្រមាន ទៅលើក្រុមហ៊ុន Apple។
វាប្រហែលមកពីវិបត្តិបំណុល អឺរ៉ុបរបស់ខ្លួនឬក៏អាចមកពី ប្រជាជនអឺរ៉ុប កំពុងតែមានការគិតគូរថ្មី អំពីការចាយវាយទៅការទិញទូរស័ព្ទដៃ។ លោក Stephane Richard នាយកប្រតិបត្តិ ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញ Wireless បារាំង បានពន្យល់ថា អតិថិជនជាច្រើន កំពុងតែស្វែងរក ការប្រើប្រាស់សេវាកម្ម Wireless តម្លៃថោកជាងមុន ហើយក៏កំពុងតែស្វែងរកទិញ ឧបករណ៍ម៉ូដែលចាស់ៗ បើទោះបីជាទូរស័ព្ទទាំងនោះ ត្រូវបិទសេវាកម្ម Wireless ក៏ដោយ៕