នោះ! គណៈកម្មការ Got Talent អង់គ្លេស លេចខោក្នុងដាក់គេ
គណៈកម្មការកម្មវិធី Got Talent របស់អង់គ្លេស ប្រចាំទូរទស្សន៍ ITV អ្នកនាង Amanda Holden បានធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយហេតុការណ៍លេចខោក្នុងដោយចៃដន្យនាពិធីផ្លូវការមួយ។
ម្សិលមិញនាង Amanda Holden ជាតារាសម្ដែង និងតារាចម្រៀង បានបង្ហាញខ្លួនលើកម្រាលព្រំ ក្នុងកម្មវិធី Collars & Coats Gala នៅមជ្ឈមណ្ឌល Battersea’s Evolution ក្នុងទីក្រុងឡុង។ ពេលនោះ នាងបានទាញ និងលើកសំពត់ ដើរលើកម្រាលព្រំ ទាញមិនប្រយ័ត្ន ក៏លេចចេញខោក្នុងតែម្ដង។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Dailymail។
Holden កើតនៅថ្ងៃទ១៦ ខែកុម្ភៈ ឆ្នាំ១៩៧១ ក្នុងទីក្រុង Portsmouth ប្រទេសអង់គ្លេស។ នាងជាតារាសម្ដែង តារាចម្រៀង និងជាគណៈកម្មការកម្មវិធី Britain’s Got Talent របស់ទូរទស្សន៍ ITV ចាប់តាំងពីកម្មវិធីនេះ បើកដំណើរការពីឆ្នាំ២០០៧មក។
មើលរូបខាងក្រោម៖
