Facebook ទម្លាយ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​​​​សុំ​មើល​ព័ត៌មាន​ឯកជន​​កើន​​​​ដល់​២៥%

11/05/2014 0 Comments A+ a-

ការ​ស្នើ​សុំ​​របស់​រដ្ឋាភិបាល​​ទៅ​​បណ្ដាញ​សង្គម​​ Facebook បាន​កើន​ឡើង​​ប្រហែល​២៥​ភាគ​រយ​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​នេះ​ ច្រើន​ជាង​​៦​ខែ​ឆ្នាំ​​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ហ៊ុន​​បណ្ដាញ​សង្គម​​ Facebook ផ្ទាល់។

facebook

ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​នេះ​ រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក​បាន​ធ្វើ​ការ​ស្នើ​សុំ​មើល​​ទិន្នន័យ​រហូត​ដល់​៣៤​ ៩៤៦​ កើន​ឡើង​២៤​ភាគ​រយ​ ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣។ ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​ដែរ​ ព័ត៌មាន​ រូបភាព​ ឬ​ពាក្យ​សម្ដី​​លើ​ Facebook ដែល​ប៉ះពាល់​ទៅ​នឹង​ច្បាប់​ក្នុង​​ប្រទេស​ទាំង​នោះ​ក៏​កើន​ឡើង​ប្រហែល​១៩​ភាគ​រយ​ដែរ។

“យើង​ក៏​កំពុង​ស្វែង​រក​ដាក់​ពាក្យ​​​ទៅ​តុលាកា​រកំពូល​ដើម្បី​ធ្វើ​ឲ្យ​​យុទ្ធនាការ​នេះ​​ក្លាយ​ជា​​សុពលភាព​​ ហើយ​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​យក​​សំណើរ​របស់​​គេ​ត្រឡប់​ទៅ​វិញ”។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​ហ៊ុន​​បណ្ដាញ​សង្គម​នេះ​សរសេរ​លើ​ Blogpost ​កាល​ពី​ថ្ងៃ​អង្គារ។

ចំណែក​ក្រុម​ហ៊ុន​ Google ធ្លាប់​បាន​និយាយ​កាល​ពី​ខែ​កញ្ញា​ថា​ ខ្លួន​ក៏​ទទួល​ការ​សំណើ​ពី​រដ្ឋាភិបាល់​ប្រទេស​នានា​ឲ្យ​​បង្ហាញ​ព័ត៌មាន​អ្នក​ប្រើប្រាស់​សម្រាប់​ករណី​ស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម​កើន​ដល់​១៥​ភាគ​រយ​ដែរ ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​នេះ​៕

ប្រភព៖ theguardian