សឹង្ហបុរី ប្រកាសចូលដៃ ជាមួយពហុភាគី ក្នុងការប្រឆាំងនឹង ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម
ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា លោករដ្ឋមន្ត្រី ការពារជាតិសិង្ហបុរី ង៉រ អេង ហេន បាននិយាយថា សាធារណរដ្ឋនេះ នឹងបញ្ជូនកងកម្លាំងយោធា និង គ្រឿងសព្វាវុធ ទៅចូលរួមជាមួយ នឹងកង កម្លាំង ពហុភាគី ប្រឆាំងនឹងពួកឧទ្ទាមរដ្ឋឥស្លាម ក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី (ISIS)។
បន្ថែមពីលើនេះ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះទៀតថា ការសម្រេចរបស់សិង្ហបុរីខាងលើនេះ នឹង ធ្វើឲ្យប្រទេសនេះក្លាយជារដ្ឋទីមួយហើយនៅ តំបន់ អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលយល់ព្រមបញ្ជូនកងទ័ពយ៉ាងពេញមុខមាត់ ទៅតទល់នឹង ក្រុម ឧទ្ទាម រដ្ឋ ឥស្លាម ដែលកំពុងតែទន្ទ្រានកាន់កាប់ទឹកដី ជាច្រើននៅតាមតំបន់ព្រំដែនរបស់ ប្រទេស អ៊ីរ៉ាក់ និង ស៊ីរី នោះ។
ដោយឡែក នៅក្នុងកាសែតសិង្ហបុរី ដែលស៊ិនហួ បានដកស្រង់នោះ បានពន្យល់អំពីការគំរាមកំហែង ដែលប ង្កឡើង ដោយក្រុមភេរវករជាង ១០ ឆ្នាំ កន្លងទៅ នេះ ជាពិសេសក្រុម អាល់កៃដា និង ពួក ឥស្លាម ហ្សាម៉ាអាហ៍ (JI)។ ចំពោះជំនួយផ្នែក យោធាខាងលើនេះ នឹងដឹកនាំដោយកង កម្លាំងយោធា សិង្ហ បុរី (SAF) ដែលមានបំពាក់នូវរថក្រោះ, យន្តហោះចម្បាំង, យន្តហោះចាក់ សំាងលើអាកាស,និង ក្រុមវិភាគតាមដានស្ថានការជាក់ស្តែង ថែមទៀត។
គួររំឮកថា ប្រទេសសិង្ហបុរី ក៏ ធ្លាប់ បានដាកពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ផង ដែរ ប៉ុន្តែ វា គ្រាន់តែជាការដាក់ពង្រាយដើម្បី ហ្វឹកហ្វឺន និង រក្សាសន្តិសុខ ដល់កងទ័ពនៅទីនោះ ប៉ុណ្ណោះ។ ដោយឡែកការបញ្ជូនទ័ពទៅលើកនេះ គឺកងកម្លាំងរបស់ខ្លួន នឹង ត្រូវដាក់ ពង្រាយនៅខ្សែ ត្រៀមជួរមុខ ដោយរួមសហការជាមួយកងកម្លាំងពហុភាគី៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ អាស៊ីវ័ន