លោក អ៊ី ឈាន ​ត្រូវបាន​ផ្លាស់ប្ដូរមុខតំណែង

11/05/2014 0 Comments A+ a-

អ៊ី-ឈានប៉ៃលិន​៖ លោក អ៊ី ឈាន អតីតប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ត្រូវបាន​ផ្លាស់ប្ដូរ​មកកាន់តំណែងជានាយករងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។លោក ឡី ចាន់ឆាយ អតីតសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ត្រូវបានរាជរដ្ឋាភិបាល ប្រកាសឱ្យឡើងកាន់តំណែងជា ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនជំនួសវិញ។
ពី​ធី​ប្រកាស​ផ្លាស់ប្តូមុចតំណែងនេះ បានធ្វើឡើងនៅសាលាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមន្ត្រីរាជការ​មក ពី​មន្ទីរ​ជុំវិញ​ខេត្ត សរុប​ជាង​ ២០០​នាក់។
លោក អង មង្គល អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិកក្រសួងមហាផ្ទៃ បាន​អាន​ស្តីពី​ការផ្លាស់ប្តូរ និង​ទ​ទូល​ស្គាល់​ប្រធាន​ក្រុមប្រឹក្សារ​ខេត្ត ដោយ​ក្នុងនោះ​លោក ​ឡី ចាន់​ឆាយ ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ត្រូវបាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​វិញ ចំណែក​លោក អ៊ី ឈាន ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ត្រូវបាន​ក្រសួង​តែងតាំង​ជា​អនុប្រធាន​ខុទ្ទកាល័យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​តំណែង​ស្មើ​និង​ទេសរដ្ឋមន្ត្រី។​
សូមបញ្ជាក់ថា កន្លងមកធ្លាប់មានព័ត៌មានធ្លាយថា ប្រជាពលរដ្ឋខេត្តប៉ៃលិន មិនចង់ឱ្យលោក អ៊ី ឈាន ផ្លាស់ចេញពីប្រធានក្រុមប្រឹក្សាខេត្តនោះទេ ដោយហេតុថាលោកគឺជាអតីតខ្មែរក្រហម ដែល​ពួកគេ​មិន​ចង់​ឲ្យ​ចាកចេញ​៕
ប្រភពពី Free Press Magazine