ឃាតក​ដែល​សម្លាប់​ស្រី​ស្នេហ៍ នៅក្នុង​ផ្ទះសំណាក់ ត្រូវជា​ក្មួយ​ដែល​ប្តី យកមក​ចិញ្ចឹម​

11/03/2014 0 Comments A+ a-

muderរាជធានី​ភ្នំពេញ ៖ កម្លាំង​​នគរ​បាល ព្រហ្ម​ទណ្ឌ នៃ​​អ​ធិ​ការ​ដ្ឋាន នគរ​បាល ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ បាន​​ប្រើ​ពេល​​តែ​​ប៉ុ​ន្មាន​​ម៉ោង​​ប៉ុ​ណ្ណោះ ក្នុង​ការ​​ស្រាវ​​ជ្រាវ តាម​ចាប់​​ជន​ស​ង្ស័យ ដែល​​ស​ម្លាប់ ស្ត្រី​​ម្នាក់​​នៅ​ក្នុង​​ផ្ទះ​សំ​ណាក់ អ​ប្សរា​​មាស ស្ថិត​នៅភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​បេលា​ម៉ោង ១៩​និង​៣០ នាទី ព្រលប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ ហើយ​អ្វីដែល​គួរ​ឲ្យ ចាប់អារម្មណ៍​បំផុត​នោះ គឺ​ឃាត​កដៃ​ឆៅ ត្រូវជា​ក្មួយ​ថ្លៃ របស់​ស្ត្រី​រងគ្រោះ និង​ត្រូវជា​ក្មួយបង្កើត​របស់​ប្តី​។​
​មន្ត្រីនគរបាល បាន​បញ្ជាក់ថា ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន មានឈ្មោះ សុខ សុ​ផា អាយុ​៣១ ជា​អ្នករត់ម៉ូតូឌុប ហើយ​ជនសង្ស័យ ត្រូវជា​ក្មួយ​ថ្លៃ របស់​ស្ត្រី​រងគ្រោះ ហើយ​បច្ចុប្បន្ន​មក​ស្នាក់ នៅ​ជាមួយ​ពូ និង​ស្ត្រី​រងគ្រោះ នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ក្រោយមក​ជនសង្ស័យ ដែល​ស៊ី​បាយ​បោក​ឆ្នាំង បាន​លួច​ទំនាក់ទំនង ស្នេហា​លួចលាក់ ជាមួយ​មីង​ថ្លៃ រហូត​នាំគ្នា​ឡើងផ្ទះ​សំណាក់ ហើយ​មិនដឹង​ជាមាន​រឿង​អ្វី ទើប​ឈានដល់​រឹត​ក​សម្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃត្រង់​ទី​៣១ ខែតុលា ឆ្នាំ​២០១៤​។​
​សូម​រំលឹកថា សាកសព​ស្ដ្រី​ម្នាក់ ត្រូវបាន​អ្នកបម្រើ នៅផ្ទះ​សំណាក់ អប្សរា​មាស ប្រទះឃើញ​ដេកស្លាប់ នៅលើ​គ្រែ ដោយមាន​ស្នា​មរឹតក នៅក្នុង​បន្ទប់​លេខ​១០ កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ទី​៣១ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈដែល​អ្នកបម្រើ​ឡើង ទៅ​រៀបចំ​បន្ទប់ ។ ស្ត្រី​រងគ្រោះ​មានឈ្មោះ យ៉ាន់ វុទ្ធី អាយុ ៣០​ឆ្នាំ មាន​ប្ដី​ឈ្មោះ ប៉ែន វ​ណ្ណី អាយុ ៤៥​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​២១ ផ្លូវ​លេខ​៣១០ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕
ឃាតកម្ម
_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ