ឆ្នាំ ២០១៤ កម្ពុជា​ចាយ​​អស់​ប្រហែល​ ១៦៥ លាន​ដុល្លារ​លើ​វិស័យ​បច្ចេកវិទ្យា

11/15/2014 0 Comments A+ a-

យោង​តាម​របាយការណ៍​របស់ Black Book IT Spending របស់ IDC ដែល​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា ឆ្នាំ ​២០១៤ ប្រទេស​កម្ពុជា​អាច​ចំណាយ​អស់​ប្រហែ១៦៥ លាន​ដុល្លារ​លើ​វិស័យ​បច្ចេកវិទ្យា។

ITET 12

របាយការណ៍​បាន​ប៉ាន់​ប្រមាណ​ទៀត​ថា កំណើន​ការ​ចំណាយ​នឹង​មាន​ការ​កើន​ឡើង​ក្នុង​រង្វង់ ១៤ ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ព័ត៌មានវិទ្យា (ICT) របស់​កម្ពុជា ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​មាន​ការ​រីកចម្រើន​យ៉ាង​លឿន នៅ​អំឡុង​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​នេះ។ ប៉ុន្តែ​ក៏​ត្រូវ​ប្រជួប​ការ​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ មុន​វិស័យ​នេះ​អាច​ឈាន​ដល់​ចំណុច​កំពូល​នៃ​សក្តានុពល​របស់​ខ្លួន។