សឿ សុធារ៉ា នាំកូនស្រីដើរផ្សារ AEON លែងខ្វល់រឿងស្នេហ៍បាក់បែក!
សឿ សុធារ៉ា បាននាំកូនស្រីដើរកម្សាន្តផ្សារទំនើប AEON ម្សិលមិញ។ ការបង្ហាញមុខជាសាធារណៈរួមនឹងកូនស្រីពីសំណាក់តារាល្បីឈ្មោះរូបនេះ ធ្វើឡើងបន្ទាប់ពីនាងទទួលដំណឹងពពោះកូនទី ២ ជាមួយនឹងលោក សាពូន មីដាដា ដោយលែងខ្វល់នឹងរឿងស្នេហ៍បាក់បែក។
សឿ សុធារ៉ា និងកូនស្រី សាពូន តារាពិមាន នៅផ្សារ AEON ម្សិលមិញ
ទោះជាយ៉ាងណាក៏ដោយវត្តមានអ្នកនាង រួមនឹងកូនស្រីនាផ្សារទំនើប AEON ម្សិលមិញ អមដោយទឹកមុខសប្បាយរីករាយ មិនមានវត្តមានអតីតតារាចម្រៀងល្បីឈ្មោះ លោក សាពូន មីដាដាទេ។ ទន្ទឹមនឹងនេះ អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺ អ្នកនាង សឿ សុធារ៉ា មានរូបរាងស្វែល ដែលកាន់តែស្រស់ស្អាតជាងមុនថែមទៀត។
ស្នេហារវាង សឿ សុធារ៉ា និង តារាចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស ខាងលើ ហាក់ស្ងប់ស្ងាត់ភាពរកាំរកូសបន្តិច ក្រោយទទួលដំណឹងថា នាងពពោះកូនទី២។ មុននឹងភាពស្ងប់ស្ងាត់ពីបញ្ហារកាំរកូសនាពេលបច្ចុប្បន្នតារាល្បីឈ្មោះទាំងពីរ ធ្លាប់ជួបបញ្ហាមិនចេះចប់មិនចេះហើយ ពីការឈានទៅរកផ្លូវបែកបាក់។ ដោយសារតែដំណឹងពពោះកូនទី២នេះហើយ ទើបដំណឹងស្នេហារកាំរកូសអ្នកទាំងពីរមិនសូវជាកើតមានដូចមុន។
សឿ សុធារ៉ា និង សាពូន មីដាដា បានរៀបអាពាហ៍ពិពាហ៍ ៣យប់ ៣ ថ្ងៃ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅ ណាហ្គាវើល។ រហូតមកដល់ពេលនេះ អ្នកទាំងពីរបានទទួលចំណងដៃកូនស្រីឈ្មោះ សាពូន ដារ៉ាពិមាន ដែលទើបមានអាយុជិតបីឆ្នាំ និង ដំណឹងពពោះកូនទី ២ កាលពីពេលថ្មីៗ៕ ប្រភព ពីសប្បាយ
អត្ថបទ៖ អ៊ីង សុឡា