មនុស្សកាន់តែច្រើន មកតម្រៀបជួរ ចាំទិញ iPhone 6 នៅមុខ Apple Store
បើទោះជារូបភាពអំពី iPhone 6 បានបង្ហាញខ្លួនជាយូរមកហើយ ប៉ុន្ដែ មកដល់បច្ចុប្បន្ន ការទាក់
ទាញរបស់ស្មាតហ្វូនល្បីឈ្មោះនេះ នៅតែមិនមានការអន់ថយ។
គេត្រូវរង់ចាំដល់ថ្ងៃទី ៩កញ្ញា ទើបកំណែថ្មីរបស់ iPhone នឹងត្រូវបាន Apple ឧទ្ទេសនាមជាផ្លូវ
ការ ហើយបើតាមទម្លាប់ វាអាចនឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីថ្ងៃទី ២០ ឬយូរជាងនេះ។ ប៉ុន្ដែ
នៅឯខាងមុខ Apple Store ក្នុងក្រុង New York វិញ គេឃើញមានមនុស្សមកបោះតង់ស្នាក់នៅ
ដោយតម្រៀបជួរគ្នា ដើម្បីរង់ចាំទិញ iPhone 6 តាំងពីថ្ងៃទី ៣១ ខែសីហាមកម៉្លេះ។
មកដល់ថ្ងៃនេះ មនុស្សកាន់តែច្រើនឡើងៗ បាននាំគ្នាមកស្នាក់នៅខាងមុខ Apple Store ជាបន្ត
បន្ទាប់ នៅពេលដែលថ្ងៃបង្ហាញខ្លួនជាផ្លូវការរបស់ iPhone 6 ជិតនឹងមកដល់។ ក៏ប៉ុន្ដែ មនុស្ស
ដែលស៊ូមកបោះតង់ រង់ចាំនៅខាងមុខ Apple Store គឺមិនមែនមានបំណងទិញយក iPhone 6
ទៅប្រើផ្ទាល់ខ្លួន តែម្យ៉ាងនោះទេ ក្នុងចំណោមនោះ ភាគច្រើន ពួកគេគឺជាតំណាងរបស់ក្រុមហ៊ុន
លក់រាយមួយចំនួន។
គួររំលឹកថា នៅរាល់លើក ឱ្យតែមានផលិតផលថ្មីរបស់ Apple រៀបនឹងបង្ហាញខ្លួន គេក៏តែងតែ
ឃើញ មានមនុស្សយ៉ាងច្រើន មកបោះតង់ ស្នាក់នៅខាងមុខ Apple Store ហើយវាបានក្លាយជា
ទម្លាប់ប្រចាំឆ្នាំ ក្នុងក្រសែភ្នែករបស់សាធារណជន នៅក្រុង New York។
ចំណែកឆ្នាំនេះ បើទោះរូបថត និងព័ត៌មានជាច្រើនស្ដីអំពី iPhone 6 ត្រូវបានបែកធ្លាយចេញ
មកក្រៅក៏ដោយ ក៏ប៉ុន្ដែ ប្រការនេះ មិនអាចទប់ស្កាត់បាននូវភាពទាក់ទាញរបស់ស្មាតហ្វូន មក
ពីក្រុមហ៊ុន Apple នោះដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gottabemobile/tech
ទាញរបស់ស្មាតហ្វូនល្បីឈ្មោះនេះ នៅតែមិនមានការអន់ថយ។
មានអ្នកខ្លះ បានមករង់ចាំ តាំងតែពីថ្ងៃទី ៣១ សីហាមកម៉្លេះ
ការ ហើយបើតាមទម្លាប់ វាអាចនឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីថ្ងៃទី ២០ ឬយូរជាងនេះ។ ប៉ុន្ដែ
នៅឯខាងមុខ Apple Store ក្នុងក្រុង New York វិញ គេឃើញមានមនុស្សមកបោះតង់ស្នាក់នៅ
ដោយតម្រៀបជួរគ្នា ដើម្បីរង់ចាំទិញ iPhone 6 តាំងពីថ្ងៃទី ៣១ ខែសីហាមកម៉្លេះ។
អ្នកដែលមករង់ចាំ មានយកជាមួយនូវ កៅអីសម្រាប់អង្គុយ និងដេក រួមទាំងម្ហូបអាហារ
និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន
និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន
បន្ទាប់ នៅពេលដែលថ្ងៃបង្ហាញខ្លួនជាផ្លូវការរបស់ iPhone 6 ជិតនឹងមកដល់។ ក៏ប៉ុន្ដែ មនុស្ស
ដែលស៊ូមកបោះតង់ រង់ចាំនៅខាងមុខ Apple Store គឺមិនមែនមានបំណងទិញយក iPhone 6
ទៅប្រើផ្ទាល់ខ្លួន តែម្យ៉ាងនោះទេ ក្នុងចំណោមនោះ ភាគច្រើន ពួកគេគឺជាតំណាងរបស់ក្រុមហ៊ុន
លក់រាយមួយចំនួន។
កន្លែងខ្លះ គេឃើញកៅអីតែមួយ ប៉ុន្ដែ មានមនុស្សប្លែកមុខពីរ ឬច្រើននាក់ មកអង្គុយ ក្នុងពេលខុសៗ
គ្នា នេះបញ្ជាក់ថា ពួកគេមិនមែនមកតែឯង ពោលគឺពួកគេមកជំនួសគ្នា ទៅវិញទៅមក ដើម្បីអាចរក្សា
កន្លែងរបស់ខ្លួន
គ្នា នេះបញ្ជាក់ថា ពួកគេមិនមែនមកតែឯង ពោលគឺពួកគេមកជំនួសគ្នា ទៅវិញទៅមក ដើម្បីអាចរក្សា
កន្លែងរបស់ខ្លួន
ឃើញ មានមនុស្សយ៉ាងច្រើន មកបោះតង់ ស្នាក់នៅខាងមុខ Apple Store ហើយវាបានក្លាយជា
ទម្លាប់ប្រចាំឆ្នាំ ក្នុងក្រសែភ្នែករបស់សាធារណជន នៅក្រុង New York។
អ្នកដែលមកតម្រៀបជួរ រង់ចាំថ្ងៃ iPhone 6 បង្ហាញខ្លួន មិនមែនសុទ្ធតែមានបំណងដូចៗគ្នា នោះ
ឡើយ ក្នុងនោះ អ្នកខ្លះចង់បាន iPhone មកប្រើមុនគេ អ្នកខ្លះទិញយកទៅលក់បន្ត ហើយក៏មានអ្នក
ខ្លះ សម្រាប់ញាតិរបស់ខ្លួន និងអ្នកខ្លះ មកយកព័ត៌មាន។ល។