ក្រុមវិមានចតុមុខ និងក្រុមការិយាល័យ (ឃ) ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ នៃពានធនាគារ អេស៊ីលីដា

9/08/2014 0 Comments A+ a-

ភ្នំពេញ៖ ការប្រកួតនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនៅពហុកីឡដ្នានស្តាតចាស់ ក្រុមការិយាល័យ កណ្តាល (ឃ) បានយកឈ្នះក្រុម ស្រុកកំពង់ថ្ម (អតីតជើងឯកឆ្នាំចាស់) ដោយបាល់ប៉េណាល់ទី កាត់សេចក្តី ៥-៣ ខណៈ ក្រុមវិមានចតុមុខ បានឈ្នះក្រុម ស្រុកស្រីសន្ធរ ២-០ នៃព្រឹត្តការណ៍ពានរង្វាន់ ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទំាងប្រទេស ប្រចាំឆ្នាំ២០១៤ លើកទី៤នេះ ។
ជ័យជម្នះរបស់ក្រុមទាំង២នេះ ធ្វើឲ្យក្រុមវិមានចតុមុខ និងក្រុមការិយាល័យ (ឃ) មានវត្តមានឈាន ជើងចូលទៅលេង វគ្គផ្តាច់ព្រ័ត្រ ដូចគ្នាបន្តទៀត ។ ក្រុមទាំង២នេះត្រូវតែប្រកួតប្រជែងគ្នា យ៉ាងខ្លាំងក្លា នៅលើទីលាន ពហុកីឡដ្នានស្តាតចាស់ ដើម្បីក្លាយជាម្ចាស់ពាន រង្វាន់ធនាគារ អេស៊ីលីដាភីអិលស៊ី ឆ្នាំនេះនាពេលខាងមុខ ។
ចំណែកក្រុមស្រុកស្រីសន្ធរ និងក្រុមស្រុកកំពង់ថ្មវិញត្រូវជួបគ្នា ដើម្បីដណ្តើមយកលេខ ៣ផងដែរ ។ នេះជាលើកដំបូង ហើយដែលក្រុម វិមានចតុមុខ បានចូលរួម ហើយមានសមត្ថភាព ឈានជើងចូលវគ្គផ្តាច់ព្រ័ត្រ និងប៉ះក្រុមការិយាល័យ (ឃ) ដើម្បីប្រជែងយកពាន រង្វាន់ធនាគារអេស៊ីលីដា ភីអិលស៊ី ៕