ប្ដីចាប់មាន់នៅតូចបម្រុង អារកធ្វើម្ហូបខឹងប្រពន្ធ ព្រលែងវាយ៥គល់ ឫស្សីសន្លប់ក្នុងថ្លុកឈាម
នគរបាលបានឱ្យដឹងថា ស្ដ្រីរងគ្រោះ
ឈ្មោះជា ស៊ាន អាយុ៤៥ឆ្នាំ មានកូន ប្រុស-ស្រី៥នាក់
រីឯជនសង្ស័យជាប្ដី ឈ្មោះគង់ យ៉ង អាយុ៤៥ឆ្នាំ ជាកសិករ
រស់នៅឃុំកើតហេតុខាងលើ ។
នគរបាលស្រុកស្វាយជ្រំឱ្យដឹងថា
មុនកើតមានអំពើហិង្សាក្នុងគ្រួសារនេះ
ប្ដីប្រពន្ធមួយគូនេះបាននាំគ្នាទៅស្រែ
រហូតដល់ម៉ោង១០ព្រឹកក៏នាំគ្នាវិល ត្រឡប់មកផ្ទះវិញ ។
ពេលមកដល់ផ្ទះ ប្ដីបានទៅផឹកស្រា ចំណែកប្រពន្ធបានទៅ
ខ្ចីប្រាក់ម្ដាយមីងដើម្បីឱ្យថ្លៃគោយន្ដដែល
បានជួលឱ្យភ្ជួរស្រែហើយពេលត្រឡប់
មកដល់ផ្ទះបានដាក់ដាំបាយនិងស្ល ។ លុះ
ពេលប្ដីត្រឡប់មកពីផឹកស្រានៅចុង
ភូមិវិញក៏បានដេញចាប់កូនមាន់មួយ
ក្បាលប៉ុនកំភួនដៃបម្រុងអារកធ្វើម្ហូប ។
ពេលនោះប្រពន្ធឃើញទាន់ក៏ដណ្ដើមយកមាន់លែងនិងបាននិយាយថា មាន់នៅ
តូចណាស់ប៉ាវាធ្វើឱ្យប្ដីខឹងយ៉ាងខ្លាំងខណៈ
ស្រវឹងស្រាសស្រឿងៗផងក៏ទាញកំណាត់ឫស្សីប៉ុនកដៃវាយទៅលើប្រពន្ធ ។
ពេល ដែលជនសង្ស័យជាប្ដីវាយផ្ទួនៗនោះ
ប្រពន្ធសុខចិត្ដខាំមាត់សង្កត់ចិត្ដមិនតប តនិងអង្គុយបង្ហូរទឹកភ្នែក
។ បន្ទាប់មក ទៀតប្រពន្ធក៏បានចូលទៅផ្ទះបាយហើយប្ដី
ក៏បានយកគល់ឫស្សីទៅវាយប្រពន្ធបន្ថែម
ពីក្រោយក្បាលបណ្ដាលឱ្យដួលផ្កាប់មុខ
ទៅលើចង្ក្រានសន្លប់នៅក្នុងថ្លុកឈាម ។
ភ្លាមៗនោះដំណឹងក៏បានឮដល់ម្ដាយមីង
ហើយម្ដាយមីងក៏បានទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានដើម្បីឃាត់ខ្លួនបុរស
ជាប្ដីយក ទៅសាកសួររួចបញ្ជូនទៅអធិការដ្ឋាន
នគរបាលស្រុកដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ។
ចំណែកស្ដ្រីរង គ្រោះត្រូវបានអ្នកភូមិនាំគ្នាដឹកបញ្ជូន
ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
តាមព័ត៌មានចុងក្រោយនៅព្រឹកថ្ងៃ ទី២៨
ខែកក្កដា ឆ្នាំ២០១៤ ស្ដ្រីរងគ្រោះ
បានរួចផុតពីសេចក្ដីស្លាប់ហើយចំណែកជនដៃដល់ត្រូវបានតុលាការចេញ
ដីកា ចោទប្រកាន់ពីបទបង្ករបួសស្នាមឃុំខ្លួន
នៅពន្ធនាគាររង់ចាំថ្ងៃបើកសវនាកាមកដល់ ៕
ប្រភពពី នគរវត្ត