គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​រួចជាស្រេច​នូវ​ សមាសភាព​ប្រធាន គណៈកម្មការ​ជំនាញ​ ទាំង​៥ និងអនុ​ប្រធានទី​២​រដ្ឋសភា

7/29/2014 0 Comments A+ a-

Nguon-Nhel-on-NA-floor-21-Oct-2010រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មា ធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាលោក​ ជាម យៀប បាន​ប្រាប់​អ្នកកាសែត​កាលពី​រសៀល​ថ្ងៃទី​២៨​ខែកក្កដា​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ​បានរៀបចំ​រួចជាស្រេច​ហើយ​នូវ​សមាសភាព​ប្រធានគណៈកម្មការ​ជំនាញ​ទាំង​៥ នៃ​រដ្ឋសភា និងអនុ​ទី​២​រដ្ឋសភា ប៉ុន្តែ​សមាសភាព​មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​បានបង្ហាញ​ជា​ ផ្លូវការ​នៅឡើយ​ទេ​។​ ​
​លោក​ជាម យៀប ​បានមានប្រសសន៍ថា ​ចំពោះ​សម្តេច ​ហេង សំរិន ​គឺជា​ប្រធានរដ្ឋសភា​ដដែល​ខណៈដែល​លោក​ងួន ​ញិ​ល ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ត្រូវ​សម្រួល​ភារកិច្ច​ទៅជា​អនុប្រធាន​ទី​២​ វិញ។​
លោក​បន្តថា​ ចំណែក​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​៥ នៃ​រដ្ឋសភា ខាង​គណបក្ស​ប្រជាជន​កម្ពុជា មានដូចជាៈ គណៈកម្មការ​ទី​២ “​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​” រូបលោក​ជា​ប្រធាន (​លោក​ជាម យៀប​)​។ គណៈកម្មការ​ទី​៤ “​គណៈកម្មការ​មហាផ្ទៃ​ការពារជាតិ អង្កេត បោសសំអាត និង​មុខងារសាធារណៈ​” លោក​ហ៊ុន ណេង ជា​ប្រធាន​។​គណៈកម្មការ​ទី​៥“​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​”​លោក​ឈាង​វុនជា​ប្រធាន​។​ គណៈកម្មការ​ទី​៦​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ លោក​ប៉ែន​បញ្ញា ជា​ប្រធាន និង​គណៈកម្មការ​ទី​៩ “​គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​” លោកជំទាវ និ​ន សា​ផុន ជា​ប្រធាន​។​ ​
លោក​បាន​បន្តថា​ នៅ​ថ្ងៃទី​៣០​ខែកក្កដា​រដ្ឋសភា​នឹង​បន្ត​ប្រជុំ​ពេញ​វិសាមញ្ញ​ ដើម្បី​ពិភាក្សា​និង​អនុម័ត​នូវ​វិសោធនកម្មនៃ​បទបញ្ជាផ្ទៃក្នុង​ប្រការ​៦​ ថ្មី ដែល​ត្រូវបង្កើត​គណៈកម្មការ​ទី​១០ គឺ​គណៈកម្មការ​អង្កេត បោសសំអាត ប្រឆាំង​អំពើពុករលួយ​ហើយ​បើ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​សមាសភាព​របស់​ខ្លួន​មក​រដ្ឋសភា​ទាន់​នៅ​ថ្ងៃទី​៣០ ខែកក្កដា គឺ​សភា​នឹង​បន្ត​ប្រកាសសមាសភាព​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​៥ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ ​
លោក​ជាម យៀប បាន​បញ្ជាក់ថា ប្រធាន​គណៈកម្មការ​ទាំ​ង​៥ នៅក្នុង​រដ្ឋសភា ដែល​គណបក្ស​សង្គ្រោះ ទទួលបាន​រួមមានៈ គណៈកម្មការ​ទី​១ (​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​), គណៈកម្មការ​ទី​៣ (​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិ​សា្ថ​ន និង​ធនធានទឹក​). គណៈកម្មការ​ទី​៧(​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ និង​សាសនា វប្បធម៌ និង​ទេសចរណ៍​. គណៈកម្មការ​ទី​៨ (​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី និង​គណៈកម្មការ​ទី​១០ (​គណៈកម្មការ​អង្កេត បោសសំអាត ប្រឆាំង​អំពើពុករលួយ​)៕​លោក​ងួន ​ញិ​ល ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា
ប្រភពពី Free Press Magazine 

Read more: http://www.cambodiapage.info/?p=36164#ixzz38pCjgGlw