លួច​ម៉ូតូ​បាន ជិះ​លក់​នៅ​ភ្នំពេញ បី​ថ្ងៃ អត់​ដាច់ ជិះ​ទៅ​ស្រុក​វិញ ម្ចាស់​ដើម​ចាប់​ជាប់​

7/29/2014 0 Comments A+ a-


sកណ្ដាល:  ​ម្ចាស់​ម៉ូតូ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ចោរលួច​ម៉ូតូ ប្រគល់ឲ្យ​សមត្ថកិច្ច​កា​លពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ៣ និង ២០ នាទី រសៀល ដល់​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​។ ជនសង្ស័យ បាន​លួច​ម៉ូតូ​គុប​ជ្រុង ១ គ្រឿង កាល​ពី​បី​ថ្ងៃមុន ហើយ​ជិះ​ដើរ​លក់​ន​ភ្នំពេញ ប៉ុន្តែ​គ្មាន​អ្នកទិញ ក៏​ជិះ​ម៉ូតូ​មក​ស្រុក​ស្អាង​វិញ ក៏​ម្ចាស់​ឃើញ​ចាប់ខ្លួន​តែម្តង​។​
​ជនរងគ្រោះ​ឈ្មោះ ប៉េង ហ៊​ត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉េង ឌឿ​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល (​ឃាត់ខ្លួន​) និង​ដកហូត​វត្ថុតាង ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ ៥០ ចំនួន​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រៃវែង 1A.7734​។​
​នគរបាល​បានបញ្ជាក់​ពី​សភាព​រឿង​ហេតុថា នៅ​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ១២​យប់ នៅ​ចំណុច​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ឈ្មោះ ម៉េង ឌឿ​ន បាន​លួច​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៥០ ជា​របស់​ឈ្មោះ ប៉េង ហ៊​ត ដែល​ទុក​ចោល​នៅ​សំ​យ៉ាប​ផ្ទះ​ឪពុក ឈ្មោះ ប៉េង នៅ​ភូមិ​សំប៉ាន​លើ​។​
​ពេល​លួច​ម៉ូតូ​បាន​ហើយ​ឈ្មោះ ម៉េង ឌឿ​ន ជិះ​សំដៅទៅ​ភ្នំពេញ ដើម្បី​រក​អ្នក​ទិញ​ម៉ូតូ​។ ឈ្មោះ ម៉េង ឌឿ​ន ដេក​នៅ​ផ្ទះសំណាក់​រយៈពេល​ពីរ​យប់ ពុំ​មាន​អ្នកទិញ​ម៉ូតូ​ក៏​ជិះ​ម៉ូតូ​ត្រលប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ៣​និង​២០​នាទី​រសៀល ដល់​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ទើប​ម្ចាស់​ម៉ូតូ​ឃាត់​ខ្លួន​ឈ្មោះ ម៉េង ឌឿ​ន និង​ម៉ូតូ​ប្រគល់​មកឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ដើម្បី​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​៕
ប្រភពពី CEN