ប្រធានបក្សសមរង្ស៊ីស្នើ ព្រឹទ្ធសភាបង្វិលសេចក្ដីព្រាង ច្បាប់បីទៅរដ្ឋសភាវិញ
សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា
កាលពីខែឧសភា កន្លងទៅ
បានអនុម័តច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ
ច្បាប់ស្ដីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា
និងច្បាប់ស្ដីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
បើទោះបីអង្គការជាតិ និងអន្តរជាតិ បានសម្ដែងក្តីបារម្ភថា
ច្បាប់ទាំងនោះនឹងបណ្ដាលឲ្យគណបក្សកាន់អំណាចមានឥទ្ធិពលទៅលើ
ប្រព័ន្ធយុត្តិធម៌។
លោក គង់ គាំ
បានផ្ញើលិខិតទៅប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា
លោក អ៊ុក ប៊ុនឈឿន ដោយស្នើឲ្យព្រឹទ្ធសភាបដិសេធច្បាប់ទាំងបី
ពីព្រោះច្បាប់នីមួយៗត្រូវធ្វើឲ្យមានតម្លាភាព គណនេយ្យភាព
និងការចូលរួមដោយទូលំទូលាយពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាចាំបាច់។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចំនួន
១១នាក់ គ្រោងនឹងធ្វើពហិការកិច្ចប្រជុំព្រឹទ្ធសភា
ប្រសិនបើព្រឹទ្ធសភាបើកកិច្ចប្រជុំដើម្បីអនុម័តច្បាប់ទាំងបីនោះ។
ព្រឹទ្ធសភានៅមិនទាន់ឆ្លើយតបនឹងសំណើរបស់គណបក្ស សម រង្ស៊ី នៅឡើយទេ នៅថ្ងៃអង្គារ មិថុនា នេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី