សហរដ្ឋអាម៉េរិក បង្ហាញមន្ទិល សង្ស័យ ចំពោះបច្ចេកវិទ្យា មីស៊ីល កូរ៉េខាងជើង
វ៉ាស៊ីនតោន ៖
សារព័ត៌មានស៊ីអិនអិន របស់អាម៉េរិក បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៧ ខែ មិថុនា
ឆ្នាំ ២០១៤ នេះថា មន្ត្រីការពារជាតិ អាម៉េរិក បានច្រានចោល នូវព័ត៌មានដែលថា
កូរ៉េ ខាងជើង បានបាញ់ សាកល្បងមីស៊ីល ប្រភេទទំនើបថ្មី កាលពីថ្ងៃព្រហស្បតិ៍
ម្សិលមិញ នេះ ដោយថា វាគ្មានភស្តុតាងណាមួយ អាចបញ្ជាក់ថាកូរ៉េខាងជើង
មានការអភិវឌ្ឍបច្ចេក វិទ្យាមីស៊ីលប្រភេទនេះឡើយ ។
មន្ត្រីអាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះ ខាងលើនេះ បានបន្តទៀតថា ក្រុមតាមដានរបស់ អាម៉េរិក អាច បញ្ជាក់ត្រឹមតែថាទង្វើរបស់កូរ៉េខាង ជើងពេលនេះ គ្រាន់តែជាការធ្វើតែស្តសាក ល្បងដដែលៗ នូវគ្រាប់ មីស៊ីលរយៈចម្ងាយខ្លី ដូចកាលពីលើកមុនៗដូច្នោះឯង។
បើតាម សារព័ត៌មានក្នុងស្រុក របស់ប្រទេសកូរ៉េខាងត្បូង បានផ្សាយកាលពីយប់ថ្ងៃ ព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួន ០៣គ្រាប់ ចូលទៅក្នុង ដែនសមុទ្រ ភាគខាងកើតប្រទេស។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ចុងអ៊ុន បានដឹកនាំការធ្វើតែស្តសាកល្បង គ្រាប់មីស៊ីល ដែលទើប អភិវឌ្ឍន៍ថ្មី ដែលមាន ឈ្មោះថា cutting-edge ultra-precision tactical guided missiles ជាមីស៊ីល ដែលខ្លួនអះអាង ថាទំនើប ប៉ិនប្រសប់ និង បញ្ជាឲ្យវាយប្រហារបានគ្រប់គោលដៅទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃក្រសួងការបរទេសអាម៉េរិកលោកស្រី ម៉ារី ហាហ្វ បាន បញ្ជាក់ថា សហរដ្ឋអាម៉េរិក នៅតែបង្ហាញ ក្តីព្រួយបារម្ភជានិច្ច គ្រប់ពេលដែល កូរ៉េខាងជើង ធ្វើតេស្ត សាកល្បងអាវុធគ្រប់ប្រភេទ។ សហរដ្ឋអាម៉េរិក បាននិងកំពុងតែ តាម ដានយ៉ាងដិត ដល់អំពី ការ វិវឌ្ឍស្ថានការណ៍នៅកូរ៉េខាងជើងជានិច្ច ព្រោះសត្រូវធំរបស់កូរ៉េ ខាងជើង គឺអាម៉េរិកនេះឯង។

________________
ផ្តល់សិទ្ទិដោយ៖dap-news.com