អាម៉េរិក ស៊ើបអង្កេត ពីភេរវកម្មធ្លាក់ យន្ដហោះម៉ាឡេស៊ី
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ
បានចុះផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ដោយដកស្រង់ពី
បណ្តាញសារព័ត៌មានក្នុងស្រុកថា មន្រ្តីសហរដ្ឋអាម៉េរិកកំពុងតែធ្វើការ
ស៊ើបអង្កេតភេរវកម្មនៅលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដំណឹង
បន្ទាប់ពីមនុស្សពីរនាក់ ដែលបានចុះបញ្ជីជាអ្នកដំណើរ របស់ជើងហោះហើរ MH 370
ត្រូវបានបញ្ជាក់ដោយមិនមានវត្តមាននៅក្នុងយន្តហោះ និងលិខិតឆ្លងដែនរបស់
ពួកគេត្រូវ បានគេរាយការណ៍ថាបានលួចនៅក្នុងប្រទេសថៃ ។
បើយោងតាមសារព័ត៌មាន NBC បានឲ្យដឹងថា ក្រុមមន្រ្តីអាម៉េរិកបាននិយាយថាពួកគេ រកមិនទាន់ឃើញ ករណីនេះទាក់ទងជាមួយនឹង ភេរវកម្មនោះទេ ប៉ុន្តែពួកគេ កំពុងធ្វើការត្រួតពិនិត្យមើលសកម្មភាព របស់ អ្នកដំណើរ និងបន្ទាប់មកទៀត នឹងមានការស៊ើមអង្កេតជាសម្ងាត់មួយ ។
សារព័ត៌មានបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកថា “ពួកយើងដឹងពីការ រាយការណ៍ នៃការ បាត់លិខិតឆ្លងដែន ពួកយើងមិនបានសំរេចចិត្ត ថាជាអំពើភេរវកម្មនៅឡើទេ” ។
ក្រសួងការបរទេសអូទ្រីសបានបញ្ជាក់ទៅ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃសៅរ៍ ថាបុរសជនជាតិ អូទ្រីស ដែលមានអាយុ ៦១ឆ្នាំរូបនេះ ត្រូវបានគេចុះបញ្ជីនៅលើយន្ដ ហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដំណឹងបច្ចុប្បន្ននេះ មិនបាននៅក្នុងយន្តហោះនោះឡើយ ប៉ុន្តែបែជារស់នៅក្នុងប្រទេសអូទ្រីសនិង រស់នៅដោយមានសុខភាពយ៉ាងល្អទៅវិញ ។
អ្នកនាំពាក្យក្រសួងការបរទេសអូទ្រីសលោក ម៉ាទីន វ៉ែស បានប្រាប់ឲ្យដឹងថាបុរសជនជាតិ អូទ្រីស ដែលមាន អាយុ ៦១ឆ្នាំរូបនេះ បានបាត់លិខិតឆ្លងដែននៅក្នុងប្រទេសថៃក្នុងឆ្នាំ២០១២ ហេតុដូច្នេះហើយ គ្មានជនជាតិ អូទ្រីសនៅលើយន្តហោះនោះឡើយ ។
លោក លូហ្គី មារ៉ាល់ឌី ដែលជាឪពុករបស់បុរសជនជាតិអ៊ីតាលីដែលត្រូវបានគេគិតថា នៅលើយន្តហោះដែល បាត់នោះ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ថាកូនប្រុសរបស់គាត់មានលិខិតឆ្លងដែន ត្រូវបានគេលួច កាលពីខែសីហា នៅក្នុងហាងជួលរថយន្តក្នុងប្រទេសថៃ។
លោក មារ៉ាល់ឌី បានទូរស័ព្ទទៅឪពុករបស់គាត់នៅ ព្រឹកថ្ងៃសៅរ៍ដោយប្រាប់ ថា គាត់មិននៅលើយន្តហោះ ដែលបាត់នោះទេប៉ុន្តែគាត់រស់នៅក្នុងប្រទេសថៃដោយសុវត្ថិភាព៕