លោក ស ខេងៈ ការទាមទារឱ្យបោះឆ្នោតឡើងវិញ គឺជាការទាមទារមួយ ដែលមិនអាចទទួលយកបាន
ភ្នំពេញ: ចំពោះមុខឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក Yuji Kumamaru
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ជាថ្មីថា
ការបោះឆ្នោតលើកនេះ គឺជាការបោះឆ្នោតដែលល្អជាងការបោះឆ្នោតលើកមុនៗ
ព្រោះគ្មានអំពើហឹង្សា និងប្រកបដោយសេរី។
ចំពោះការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឱ្យបោះឆ្នោតឡើងវិញ
គឺជាការទាមទារមួយ ដែលមិនអាចទទួលយកបាន។
លោក ស ខេង បានលើកឡើងថា លោក សម រង្សី បានបោះបង់ចោលនូវអ្វីដែលបានឯកភាពជាមួយគណបក្សប្រជាជនកម្ពុជាកន្លងមក ។ គាត់បានទាមទារឱ្យត្រួតពិនិត្យការបោះឆ្នោតឡើងវិញ ឬរៀបចំការបោះឆ្នោតឡើងវិញជាដើម។
វេបសាយរបស់ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយថា លោក Kumamaru បានជំរាបថា រដ្ឋាភិបាលជប៉ុន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការនយោបាយនៅកម្ពុជា។ ជប៉ុនបារម្ភចំពោះការចរចាគ្នាមិនឈានទៅមុខ ហើយកើតអំពើហឹង្សាដែលនាំឱ្យប៉ះពាល់ដល់កម្ពុជាផង និងបរទេសផងដែរ និងស្នើសុំឱ្យមានភាពអត់ធ្មត់ អហឹង្សា និងមានដំណោះស្រាយឱ្យបានឆាប់។
ជាមួយគ្នានោះ លោក ស ខេង បានមានប្រសាសន៍គូសបញ្ជាក់ថា “តាមការវាយតំលៃសកម្មភាពរបស់មេដឹកនាំ CNRP គឺជាសកម្មភាពមានចេតនាបំផ្លាញចោលលទ្ធផល នៃការបោះឆ្នោត និងឈានទៅផ្ដួលរំលំរដ្ឋាភិបាល តាមរយៈរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ យើងខ្ញុំមើលមិនឃើញមេដឹកនាំCNRP មានឆន្ទៈពិតប្រាកដដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជាទេ។ ចំពោះ CPP គឺនៅរក្សាជំហរដដែល គឺបើកឱ្យមានការចរចានៅគ្រប់កំរិតនិងគ្រប់ពេលវេលា។ ការទាមទារឱ្យបោះឆ្នោតឡើងវិញ គឺជាការទាមទារមួយដែលមិនអាចទទួលយកបាន៕
ប្រភពពី CEN