រថយន្តតូយ៉ូតាព្រូសឆ្លង ចរន្តបង្កជាភ្លើងឆាបឆេះសន្ធោសន្ធៅ
ភ្នំពេញ: រថយន្តតូយ៉ូតាព្រូសឆ្លងចរន្តបង្កជាភ្លើងឆាបឆេះ
សន្ធោសន្ធៅខណៈពេលរយន្តនេះប៉ះជាមួយរថយន្តទេសចរណ៍២៥កៅអីវិលមួយជុំ
បោករបាំងថ្មពុះចែកផ្លូវបាក់អស់៣កង់បណ្តាល។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ មករា ២០១៤ នៅមុខវិទ្យាល័យជាស៊ីម សាមគ្គី ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពពត៌មាននៅកន្លែងកើតហេតុប្រាប់ថា មុនកើតហេតុរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខបណ្តោះអាសន្ន១២៨៧ បើកតាមផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តទេសចរណ៍២៥កៅអី ពណ៌សបើកក្នុងទិសដៅបញ្ច្រាសគ្នា ខណៈមកដល់ចំណុចកើតហេតុមុខវិទ្យាល័យជាស៊ីមសាមគ្គីស្រាប់តែរថយន្តតូ យូតាព្រូសរេចង្កូតទៅប៉ះរថយន្តទេសចរណ៍ពេញទំហឹង ហើយជ្រុលទៅបោកនឹងគូទរថយន្តទៀតធ្វើឱ្យរថយន្តតូយ៉ូតាព្រូសវិលទៅ បោកនឹងរបាំងថ្មពុះចែកផ្លូវបាក់អស់៣កង់បណ្តាលឱ្យខូចខាតមួយ កំណាត់មុខ។ ចំណែករថយន្តទេសចរណ៍ដាច់កាឡេកង់មុខចំហៀងខាងឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែងនៅកន្លែងកើតហេតុ ស្រាប់តែរថយន្តតូយ៉ូតាព្រូសឆ្លងចរន្តធ្វើឱ្យហុយផ្សែងចេញពីគូទ ក្រោយរហូតឆេះសន្ធោសន្ធៅ ភ្លាមនោះប៉ូលិសមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាល រាជធានីភ្នំពេញប្រចាំនៅខណ្ឌទួលគោកចេញអន្តរាគមន៍បាញ់ទឹកពន្លត់អស់ មួយរថយន្តទើបភ្លើងរលត់ទាំងស្រុង។ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នាជាក្រោយ៕
ប្រភពពី CEN