ណាណា ត្រូវ​គេ​លួច​បង្ហើប​ថា មាន​កូន​មន្រ្តី​ធំ តាម​ប្រម៉ាញ់​បេះដូង

7/23/2013 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែងវ័យ២២ឆ្នាំ មានដើមកំណើត ចេញពីខេត្តកោះកុង កញ្ញា ជួប ស្រីពៅ ហៅ ណាណា ក្រោយពីបណ្តោយ ខ្លួនចូលប្រឡូក ក្នុងវិស័យសិល្បៈជិត ២ឆ្នាំមកនេះ ឃើញថាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពហាក់ លេចមុខជាច្រើន ក្នុងទីផ្សារសិល្បៈ តាមរយៈការសម្តែង ខារ៉ាអូខេបទចម្រៀង នៅតាមបណ្តាផលិតកម្ម ក្នុងស្រុកធំៗ មួយចំនួន ។
ស្របពេល ដែលការងារសិល្បៈកំពុងតែមានសន្ទុះ នៅក្នុងទីផ្សារទៅ មុខគួរឱ្យកត់សម្គាល់ ថ្មីៗនេះក៏ស្រាប់តែ មានប្រភពមួយបាន លួចបង្ហើបប្រាប់ថា ដោយសារតែរូបសម្រស់ ដ៏ស្រស់សោភា របស់ស្រីពៅ គេសង្កេតឃើញ មានបុរសៗជាច្រើន មិនថាអ្នកក្នុងស្រុក ឬ ក្រៅស្រុកនោះទេ គឺតែងព្យាយាម តាមទាក់ទងលួងលោម ចង់បានការ អាណិតស្រឡាញ់ ពីតារាស្រីរូបនេះ។ មិនតែប៉ុណ្ណោះ ក្នុងពេលដំណាលគ្នានេះ គេក៏បានដឹងថា មានកូនលោកធំម្នាក់ ក៏បានលង់ស្នេហ៍ ហើយកំពុងតែតាម នាងយ៉ាងស្អិតទៀតផង។
បើតាមប្រភពពីមិត្តភក្តិជិតស្និទ្ធ នៅក្នុងរវង្វង់សិល្បៈ ជាមួយកញ្ញា ណាណា បានប្រាប់ ក្នុងលក្ខខ័ណ្ឌមិនសុំមិន បញ្ចេញឈ្មោះឱ្យដឹងថា បច្ចុប្បន្ននេះបុរសៗ ដែលស្រឡាញ់ចង់បាន ណាណា ធ្វើជាម្ចាស់បេះ ភាគច្រើនជា អ្នកមានលុយហូរហៀរ ។ ប៉ុន្តែអ្វីដែលចម្លែក និង គួរឱ្យចាប់អារម្មណ៍នោះ គឺមានកូនលោកមន្រ្តីធំម្នាក់ ក៏កំពុងតែព្យាយាម តាមទាក់ទងនាង យ៉ាងស្អិតបំផុត ក្នុងគោលបំណង យកបេះដូងនាង ធ្វើជាម្ចាស់។
ប្រភពបាននិយាយទៀតថា បុរសកូនលោកធំ ដែលកំពុងតែតាម ស្រលាញ់ចង់បានកញ្ញា ណាណាម្នាក់នេះ មានវ័យប្រហែលជាង ២០ឆ្នាំប៉ុណ្ណោះ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺបុរសវ័យប្រហែលគ្នា នឹងនាងម្នាក់នេះ ក៏ឧស្សាហ៍បើក ឡានស៊េរីទំនើប មានតម្លៃមក ចាំទទួលនាង ចេញទៅដើរកំសាន្ត នៅខាងក្រៅម្តង ម្កាលផងដែរ។ ក៏ប៉ុន្តែគេមិនទាន់បាន ដឹងនៅឡើយទេថា តើ ណាណា ព្រមទទួល យកបុរសម្នាក់នេះ ធ្វើជាម្ចាស់ដូងបេះ ឬមួយយ៉ាងណានោះទេ?
តារាសម្តែងសាច់សខ្ចី កញ្ញា ណាណា ឈានជើងចូលប្រឡូកសិល្បៈ ទើបតែបានប្រមាណតែ ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងត្រូវបាន មហាជនទូទៅ មិត្តៗយុវវ័យក៏ស្គាល់ និងគាំទ្រច្រើន តាមរយៈការសម្តែងខារ៉ាអូខេ ក្នុងបទចម្រៀងរបស់ ផលិតកម្មធំៗ នៅក្នុងស្រុក។ កញ្ញា ជួប ស្រីពៅ ហៅ ណាណា គឺជាអតីត Freshie Girl ឆ្នាំ២០១១ជាប់ក្នុង ចំណោមបេក្ខជន ២០នាក់។ នាងមានដើមកំណើត ចេញមកពីទឹកដីខេត្តកោះកុង ហើយមកដល់ ពេលបច្ចុប្បន្ននេះ ណាណា ទើបមានអាយុ២២ ឆ្នាំតែប៉ុណ្ណោះ៕ប្រភព lookingtoday