ឃាត់ខ្លួនជន សង្ស័យ២នាក់ ពីបទនាំក្មេងស្រី មិនគ្រប់អាយុ ចូលផ្ទះសំណាក់
ខេត្ដស្វាយរៀង ៖ មនុស្សប្រុស ស្រី២នាក់រងការចោទប្រកាន់ពីអាណាព្យាបាល កុមារីរងគ្រោះម្នាក់ពីបទនាំកូនរបស់គាត់ ចាកចេញពីផ្ទះទៅដេកនៅផ្ទះសំណាក់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះមន្ដ្រីនគរបាលមួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា កាល ពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៣វេលាម៉ោង៤និង៣០ នាទីរសៀល ឋិតនៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត បុរសឈ្មោះ ខាត់ សុធន អាយុ ៤៩ឆ្នាំ បានប្ដឹងរៀបរាប់អំពីការបាត់ ដំណឹងកូនស្រីរបស់គាត់ឈ្មោះ ខាត់ ចរិយា អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើត ហេតុ បានបាត់ពីផ្ទះដោយមិនដឹងមូល ហេតុ ធ្វើឱ្យអាណាព្យាបាលឆោឡោ និង ព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនស្រី ខ្លួន។ ខណៈដែលនគរបាលមូលដ្ឋានទទួល ពាក្យបណ្ដឹងស្រាវជ្រាវលេចឮដំណឹងពី កុមារីរងគ្រោះនោះស្នាក់នៅផ្ទះសំណាក់ យីហោ៩៩៩ ក្នុងបន្ទប់លេខ១០៧ ឋិតក្នុងភូមិបាក់រនាស់ ក្រុងស្វាយរៀង ក៏ប្រាប់ដំណឹងទៅឪពុកនាង។ ភ្លាមនោះ ឪពុកម្ដាយក្រុមគ្រួសារនាំគ្នាទៅមើល នៅវេលាម៉ោង១០យប់ឃើញកូនស្រីតែ ស្នាក់នៅទីនោះមែន ។
មន្ដ្រីនគរបាលរូបនោះបានឱ្យដឹងទៀត ថាជនសង្ស័យទាំង២នាក់ដែលនាំខ្លួនមក សាកសួរករណីនាំក្មេងស្រីមិនទាន់គ្រប់ អាយុចូលដេកនៅក្នុងផ្ទះសំណាក់ខាងលើ នេះ ម្នាក់ឈ្មោះ ជួន សុវណ្ណមុនី ភេទស្រី អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះសារុំ វិចិត្រ ភេទប្រុស អាយុុ២១ឆ្នាំ ។
បើតាមនិយាយពីក្មេងស្រីរងគ្រោះបាន ឱ្យដឹងថា មុនវេលាម៉ោង១០ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៣ គេ បានដើរទៅ ហូបបង្អែម ឋិតនៅក្រុងបាវិត ក៏ជួបជា មួយជនសង្ស័យឈ្មោះ ជួន សុវណ្ណមុន្នី និង គូកនលួងលោមហៅនាងឱ្យចូលមកផឹក ស្រារហូតដល់ស្រវឹងរួចនាំទៅកាន់ផ្ទះ សំណាក់ ។
ប្រភពខាងលើបានឱ្យដឹងទៀតថា នៅ វេលាម៉ោង៤និង៣០នាទីថ្ងៃខែដដែល នោះឪពុកម្ដាយក្មេងស្រីមិនឃើញកូន ត្រឡប់មកផ្ទះវិញ ក៏ទៅប្ដឹងសមត្ថកិច្ច ។ លុះក្រោយមកទើបដឹងពីដំណឹងនៃការ ស្នាក់នៅរបស់ក្មេងស្រីនោះ សមត្ថកិច្ច និងក្រុមគ្រួសារក្មេងស្រីនាំគ្នាឆែកឆេរ ឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់ពិតប្រាកដ មែន ក៏នាំខ្លួនជនសង្ស័យ២នាក់មកសួរនាំ ។
ទាក់ទិនករណីខាងលើនេះភ្នាក់ងារ យកព័ត៌មាននគរវត្ដបានទូរស័ព្ទទៅកាន់ លោកងិន សុផល អធិការនគរបាលក្រុង ស្វាយរៀងដើម្បីសួរនាំបញ្ហាខាងលើនេះ តែលោកឆ្លើយយ៉ាងខ្លីនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣បញ្ជាក់ថា រឿងនេះ រូបលោកបញ្ជូនសំណុំរឿងទៅមន្ដ្រីនគរ បាលជំនាញ ហើយពេលនេះរូបលោកកំពុងជាប់រវល់ ៕
ប្រភពពី នគរវត្ត