ក្រុម​អ្នកស្រាវ ជ្រាវ​ប្រទះឃើញ​ សាកសព​ក្មេងស្រី ដែលមាន​អាយុ​ ជាង​៥០០​ឆ្នាំ

7/23/2013 0 Comments A+ a-

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សាកសព​ក្មេងស្រី​ម្នាក់​ដែលមាន​អាយុកាល​ប្រហែល​ជាង​៥០០​ឆ្នាំ ដែល​​ត្រូវបាន​គេ​សម្លាប់​ដើម្បី​ឧទ្ទិស​​ថ្វាយ​ដល់់​ព្រះ Inca នៅក្នុង​ចន្លោះ​ឆ្នាំ 1450 និង 1480 នៅពេលដែល​នាង​  ទើប​តែ​មាន​អាយុ​ប្រហែល 11 ទៅ 15 ឆ្នាំ​។

​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ការរក្សា​ទុក​សព​ដ៏​ល្អ​ដែល​គេ​មិន​ធ្លាប់​បានឃើញ ដែល​មិន​ខូច​សរីរាង្គ​ខាងក្នុង និង​នៅតែមាន​ឈាម​នៅក្នុង​បេះដូង និង​សួត​រហូតមកដល់​បច្ចុប្បន្ន ហើយ​មាន​លក្ខណៈពិសេស ដោយ​ស្បែក និង​ផ្ទៃមុខ​មិន​វិវេចនា​(​វិ​វ​ឌ្ឍ​)​ខ្លាំង​នោះ​ទេ មិន​ដូចជា​ប្រភេទ​សាកសព ម៉ាំ​មី ដទៃទៀត​ដែល​ត្រូវបាន​គេ​វះ​យក​គ្រឿងក្នុង​ចេញ និង​រុំ​ដោយ​កំណាត់​នោះទេ​។​

​គ្មាន​ការស្នើសុំ​ដ៏​ពិសេស ដែល​បាន​ធ្វើឡើង​សម្រាប់​បង្ការ​សព​នាង​នោះទេ ប៉ុន្តែ 500 ឆ្នាំ ក្រោយមក​សព​របស់​នា​ង​នៅតែ​មាន​សភាព​​ល្អ​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​។​ បច្ចុប្បន្ន​សាកសព​នេះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក្សា​ទុកនៅ​ក្នុង​កញ្ចក់​មួយ​ដែល​មាន​សីតុណ្ហ​ភាព​ក្រោម​ សូន្យអង្សា​ជា​ប្រ​ចាំ៕


ប្រភព : វត្តភ្នំ