Real Madrid លក់កីឡាករថ្លៃអស់ស្ទះ ធ្វើឲ្យ Man United សុំពេលគិតមួយរយៈសិន

12/24/2014 0 Comments A+ a-

ព័ត៌មានកីឡា៖ អស់រយៈពេលជាយូមកហើយដែល Manchester United បានចំណាយពេលវេលាតាមដានសង្កេត​មើលសកម្មភាព ខ្សែប្រយុទ្ធស្លាបឆ្វេងដ៏ឆ្នើមរបស់ Real Madrid រហូតដល់មានបំណង​ចង់ផ្ទេរចេញ​នារដូវកាលថ្មីខាងមុខនេះ​ ប៉ុន្ដែជាអកុសលក្រោយពីបានឮដំណឹងតបមកវិញភ្លាម ក្រុមបែមានការស្ទាក់ស្ទើ​និង​បន្ដឆន្ទះរបស់ខ្លួន។​ 
ថ្នាក់ដឹកនាំ Manchester United តែងតែគេងស្រមើលស្រម៉ៃនឹកគិតទៅដល់ រដូវកាលថ្មីមកដល់ ងាយស្រួលនឹងក្រុមត្រៀមកញ្ចប់ថវិការផ្ទេរ កីឡាករដ៏ឆ្នើមរបស់ Real Madrid ដែលមានឈ្មោះថា Gareth Bale ប៉ុន្ដែក្ដី​រំពឹងគ្រប់យ៉ាងស្ទើរតែប្រែប្រួលទាំងស្រុង ក្រោយពេលចម្លើយត្រូវបានតបចេញមកវិញ​ពីថ្នាក់ដឹកនាំ​ភាគីម្ខាង​។​​​ក្រោយពីទទួលបានដំណឹងដូច្នោះ លោក Louis van Gaal បានធ្វើការបដិសេធនឹងតម្លៃទីផ្សាររបស់ Gareth Bale​ ដើម្បីផ្អាកមហិច្ឆិតា​របស់​ក្រុម​ចំពោះកីឡាកររូបនេះ ។ 
តម្លៃខ្លួនកីឡាករដែល Real Madrid បានប្រកាសប្រាប់ Man United គឺដល់ទៅ ១៥០ លានយូរ៉ូ ត្រូវនឹង ១២០ លាន​ផោន ក្នុងទីផ្សាររដូវកាលថ្មីនេះ។ 
បើទោះបីជា Gareth Bale ពិតជាសំខាន់ និង ចាំបាច់ខ្លាំងណាស់សម្រាប់ក្រុមក៏ ដោយ ក៏ លោក Louis van Gaal ត្រូវផ្អាកការសម្រេចចិត្ដ និង ត្រៀមពេលវេលាជួបប្រជុំគ្នាជាមួយគណៈគ្រប់គ្រងផ្នែកហិរិញ្ញវត្ថុ និង មន្ដី្រនាយកប្រតិបត្ដិប្រចាំ​ក្លឹបជាមុនសិន ។ ប៉ុន្ដែស្របពេលមួយរយៈមុន មានពាក្យចរចាមរាមលេចឮថា Man United បាន​ត្រៀមកញ្ចប់ថវិការដល់ទៅ ១២០ លានផោន សម្រាប់ផ្ទេរ Gareth Bale នៅរដូវកាលថ្មី តែរហូត​មកដល់ពេលឥលូវ គ្រប់យ៉ាងបង្ហាញការពិតថា Man United មិនបានហ៊ាន​នឹងតម្លៃទីផ្សារបស់ Real Madrid ហើយក៏មិនបាន ត្រៀមលុុយសម្រាប់​ដ៏ច្រើនសន្ទឹកសន្ធាប់ដូច្នោះដែរ ។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror