ឌី សូនីតា បង្អួតបាច់ផ្កា និងកាដូទទួលបាននៅក្នុង ឱកាសបុណ្យណូអ៊ែល

12/25/2014 0 Comments A+ a-

ភ្នំពេញៈ កញ្ញា ឌី សូនីតា នៅព្រឹកថ្ងៃនេះ បានរំលេចរូបថត ជាច្រើនសន្លឹក បង្អួតទស្សនិកជន និងអ្នកគាំទ្រ នាងជាច្រើន បានឃើញកាដូ ពិសេសរបស់នាង មានដូចជាផ្កា កូឡាបក្រហមឆ្អិនឆ្អៅ និងកាដូយ៉ាងធំ ដែលទទួលបានពី សំណព្វចិត្ត ក្នុងឱកាសបុណ្យ ណូអ៊ែល ។
រូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រី កញ្ញា ឌី សូនីតា ដែលយកមកបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង បន្ទាប់ពីនាងបានទទួល កាដូជាបាច់ផ្កាកូឡាប និងកាដូតុក្កតាយ៉ាងធំ ហើយនៅក្នុងនោះ នាងបានសរសេរ ជាភាសាខ្មែរថា “ អរគុណ បងវិសាល ដែលបានជូន កាដូសំរាប់បុណ្យ Christmas Day ដល់រូបនាងខ្ញុំ ។ វាពិតជា surprised ខ្លាំងណាស់……”។
បើទោះជាតារាស្រីរូបនេះ បានប្រកាសដោយ បើកចំហរថា កាដូពិសេសដែល នាងទទួលបាន នៅក្នុងឱកាសនេះ ពីមនុស្សម្នាក់ ឈ្មោះថា វិសាល ក៏ដោយ ប៉ុន្តែនាង មិនបានបញ្ជាក់ច្បាស់ទេ ថាបុរសដែលផ្តល់កាដូនេះ ជាគូស្នេហ៍របស់នាង ឫយ៉ាងណាទេ ដោយនាងគ្រាន់តែ បង្ហើបឲ្យដឹងថា កាដូទាំងពីរនេះ គឺបុរសម្នាក់នោះ ផ្តល់ឲ្យនាង ក្នុងឱកាស បុណ្យណូអ៊ែលនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល