តុលាការ​ផ្តន្ទាទោស​ម្ចាស់​រោង​ពុ​ម្ភ​ គឹ​ម ឡុ​ង​ ពី​បទ​លួ​ចម្លង​កម្ម​សិទ្ធិបញ្ញា

12/25/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ​៖​ សាលា​ឧទ្ទ​រណ៍ កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ បាន​ប្រកាស​សាលដីកា​ផ្តន្ទាទោស​ជនជាប់ចោទជា​ម្ចាស់​រោង​ពុ​ម្ភនិង​បណ្ណាគារ​ គឹ​ម ឡុ​ង​ ដាក់​ពន្ធនាគារ​ចំនួន​៦​ខែ តែ​ទោស​នេះ​ព្យូ​រ​ធម្មតា បង្កា​ប់​ឲ្យ​សង​សំណង​ការ​ខូចខាតទៅ​ដើមបណ្តឹង​ និង​ជា​ជន​រង​គ្រោះព្រមទាំង​ពិន័យ​​ជា​ប្រាក់​១០​លាន​រៀល​ដាក់​ចូល​ថវិការដ្ឋ​។
ចៅក្រម​សភា​រដ្ឋប្បវេណី​ នៃ​សាលា​ឧទ្ទ​រណ៍ លោក​ប្លង់ សំណាង ​បាន​ប្រកាស​ថា​ជនជាប់ចោទ​ឈ្មោះ ទ្រី​ម ឡុ​ង ភេទ​ប្រុស ជា​ម្ចាស់​រោង​ពុ​ម្ភ និង​បណ្ណាគារ​ គឹ​ម ឡុ​ង​ ដាក់​ពន្ធនាគារ​ចំនួន​៦​ខែ តែ​ទោស​នេះ​ព្យូ​រ​ធម្មតា បង្កា​ប់​ឲ្យ​សង​សំណង​ការ​ខូចខាត​ចំនួន​៦០​លាន​រៀល​ទៅ​ដើមបណ្តឹង​ និង​ជា​ជន​រង​គ្រោះ​ឈ្មោះ ឥន យឿ​ន ភេទ​ប្រុស ព្រមទាំង​ពិន័យ​​ជា​ប្រាក់​១០​លាន​រៀល​ដាក់​ចូល​ថវិការដ្ឋ​ ពី​បទ​លួ​ចម្លង​កម្ម​សិទ្ធិបញ្ញា។
​លោក ​ឥន យឿ​ន ដើមបណ្តឹង​ឧទ្ទ​រណ៍​ និង​ជា​ជន​រង​គ្រោះ​ បាន​ថ្លែង​ថា​ ការ​សម្រេច​របស់​សាលា​ឧទ្ទ​រណ៍​មាន​ភាព​យុត្តិធម៌​ចំពោះ​រូប​លោក​ ព្រោះ​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ទ្រី​ម ឡុ​ង​ ជា​ម្ចាស់​រោង​ពុ​ម្ភ​គឹ​ម​ ឡុ​ង​ ដែល​បាន​លួច​ចម្លង​ស្នាដៃ​របស់​លោក​ចំពោះ​សៀវភៅ​ និង​ឯកសារ​ច្បាប់​ជា​ច្រើន​។​ ក្នុង​ករណី​នេះ​ជនជាប់ចោទ​ត្រូវ​បាន​សាលាដំបូង​រាជធានី​បាន​ផ្តន្ទាទោស​ម្តង​រួច​មក​ហើយ​ គ្រាន់តែ​សម្រេច​បង្គាប់​ឲ្យ​សង​សំណង​ប្រមាណ​៤០​លាន​រៀល​ តែ​មិន​ផ្តន្ទាទោស​ទេ។​ ពេល​នោះ ​ជន​រង​គ្រោះ​ជា​ដើម​បណ្ដឹង​បាន​ប្តឹង​ឧទ្ទ​រណ៍​ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។
ដើមបណ្តឹង​ បាន​បញ្ជាក់​ថា​ សាលដីការ​នេះ​ជា​សា​រ​មួយ​ដល់​អ្នក​លួច​ចម្លង​សា្ន​ដៃ​អ្នក​ដទៃ​ទាំងឡាយ​ គួរ​ឈប់​ប្រព្រឹត្ត​អំពើ​នេះ​បន្ត​ទៅ​ទៀត​ ព្រោះ​នៅ​ពេល​តុលាការ​បាន​រក​ឃើញ​កំហុស​អ្នក​ត្រូវ​ជាប់​ពន្ធនាគារ​ និង​មាន​សាលក្រម​ផ្តន្ទាទោស​។​
តុលាការ ​បាន​​បញ្ជាក់​ឱ្យ​ដឹង​​ថា​ យោង​តាម​ប​ណ្តឹង​​​របស់​ជន​រង​គ្រោះ​ ម្ចាស់​រោង​ពុ​ម្ភ​ខាងលើ​រង​ការ​ចោទប្រកាន់​ថា​ បាន​លួច​ចម្លង​ស្នាដៃ​សៀវភៅ​ច្បាប់​ និង​ឯកសារ​មួយ​ចំនួន​ដែល​ជន​រង​គ្រោះ​បាន​យក​ទៅ​បោះពុម្ព​នៅ​ទីនោះ​៕
លោក​ឥន យឿ​ន ​ពេល​ចេញពី​ស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​សាលា​ឧទ្ទ​រណ៍