ឃាត់ខ្លួន​ជនជាតិ​ចិន​និងខ្មែរ​​៥​នាក់​ ដែល​ជា​មេខ្យល់នាំនារីក្រមុំទៅលក់នៅប្រទេសចិន

12/25/2014 0 Comments A+ a-

រាជធានីភ្នំពេញ​៖​ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ខ្លួន ជនជាតិ​ចិន​៣​នាក់​និង​ជន​ជាតិខ្មែរ​២​នាក់​ ដែល​ជា​មេខ្យល់​នាំ​ក្មេង​ស្រី​អនីតិជន​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ចិន​ ដោយ​ខុសច្បាប់​។
ករណី​ឃាត់​ខ្ល្លួ​ន​ជនជាតិ​ចិន​និង​មេខ្យល់​ជនជាតិ​ខ្មែរ​២​នាក់​ដែល​នាំ​នារី​ជនជាតិ​ខ្មែរ​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ចិន​ខាងលើ​នេះ​ ត្រូវ​បាន​ប្រព្រឹត្ដ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេ​លា​ ក្បែរ​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ ក្នុង​ខណ្ឌ​ចំការមន​​។​
ក្នុង​ការ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​ ចិន​និង​មេខ្យល់​ខ្មែរ​៥​នាក់​ខាងលើ​នេះ​ដឹក​ នាំ​ដោយ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះ​ រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ កែវ​ ធា​ នាយ​កា​រិ​យា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​រាជធានី​ភ្នំពេញ​។
លោក កែវ ធា បានបញ្ជាក់ទៀតថា ជនល្មើសបានប្រើរូបភាពថ្មីៗក្នុងការនាំជនរង គ្រោះទៅកាន់ប្រទេសចិន ដោយពីមុនពួក គេនាំជិះយន្ដហោះតាមច្រកព្រលានអន្ដរជាតិភ្នំពេញ និងតាមច្រកបាវិត ឆ្លងកាត់ប្រទេសវៀតណាម ហើយឆ្ពោះទៅកាន់ប្រទេសចិន ប៉ុន្ដែការធ្វើដំណើរតាមច្រកទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ធ្វើការបង្ក្រាប ជាបន្ដបន្ទាប់នោះបានធ្វើឱ្យជនល្មើសបង្វែរទិសដៅដោយធ្វើ ដំណើរឆ្លងកាត់ច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត ហើយឡើងយន្ដហោះ ពីទីក្រុងបាងកកឆ្ពោះទៅកាន់ប្រទេសចិនតែម្ដង។​
លោក​បាន​បន្ដ​ទៀត​ថា​ ជនសង្ស័យ​ ទាំង​៥​នាក់​ដែល​បាន​ឃាត់ខ្លួន​នោះ​ ទី​១.ឈ្មោះ​ Xie​ Teo​ Sheng​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជា​ជនជាតិ​ចិន​ មុខរបរ​លក់​ថ្នាំ​ បោះពុម្ព​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ កា​ណា​ឌី​យ៉ា​ ផ្លូវ​វេ​ង​ស្រេង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទី​២.​ឈ្មោះ​ Hu​ De​ Hua​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​ជន​ជាតិចិន​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​ជួល​ និង​ឃាត់ខ្លួន​បាន​នៅ​ម្ដុំ​តុលាការយោធា​ ទី​៣.​ឈ្មោះ​ Zhou​ Yanting​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ ជា​ជនជាតិ​ចិន​ មុខរបរ​លក់​គ្រឿងសំណង់ ​មេ​ហ្គា​និ​ច​ ស្នាក់​នៅផ្ទះ​ លេខ​៩២​ ផ្លូវ​លេខ​៤៣០​ សង្កាត់​ទួល​ ទំពូង​២​ ខណ្ឌចំការមន​ ឃាត់ខ្លួន​បាន​នៅ​ ជិត​ផ្សារ​ទួល​ទំ​ពួ​ង​ ទី​៤.ឈ្មោះ​ លីវ​ ហ៊​ន​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ខ្មែរ​កម្ពុជា​ក្រោម​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​៣១A​ ភូមិ​ត្រ​ញំ​ង​អញ្ចាញ​ សង្កាត់​ផ្សារ​ត្រ​ញំ​ង​ ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​បាន​នៅ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ សាខា​ ចំការមន​ ទី​៥.​ឈ្មោះ​ វង់​ យី​តា​ ភេទ​ ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ មុខ​របរ​រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​លេខ​៣១A​ ភូមិ​ត្រ​ញំ​ង​អញ្ចាញ​ សង្កាត់​ផ្សារ​ត្រ​ញំ​ង​ ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​ បាន​នៅ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ សាខា​ចំការមន​។​
លោក​ កែវ​ ធា​ បាន​បន្ដ​ទៀត​ថា​ ចំពោះ​ករណី​ជនជាតិ​ចិន​នាំ​មនុស្ស​ឆ្លង​ ដែន​និង​សុំ​ឯកសារ​ដោយ​ទុច្ចរិត​នេះ​គឺ​ ក្នុង​ក្មេង​ស្រី​ម្នាក់​ដោយ​ពួក​គេ​ចំំ​ណាយ​ ថវិកា​ធ្វើ​ឯកសារ​សម្រាប់​ឆ្លង​ដែន​ជិត​ ៧​ពាន់​ដុល្លារ​ ហើយ​ពេល​ក្មេង​ស្រី​អ​នីតិ​ ជន​ទៅ​ដល់​ក្មេង​ស្រី​ពួក​គេ​អាច​លក់​បាន​ ក្នុង​ម្នាក់​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ​ ហើយ​ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ ពលរដ្ឋ​ខ្មែរ​ទាំងអស់​គួរតែ​ប្រុង​ប្រយ័ត្ន​ ឱ្យ​បាន​មែនទែន​ចំពោះ​ករណី​នេះ​កន្លង​ គឺ​ ពួក​ជនជាតិ​ចិន​ទាំងនេះ​បាន​ប្រើ​រូបភាព​ លួច​ឆ្លង​ដែន​តាម​ប្រ​លាន​យន្ដហោះ​ អន្ដរជាតិ​ពោធិ៍​ចិន​តុង​ និង​លួច​ឆ្លង​ដែន​ តាម​ប្រទេស​វៀតណាម​ ប៉ុន្ដែ​ដោយឡែក​ លើក​នេះ​គឺ​ពួក​គេ​បាន​ប្រើ​រូបភាព​យក​ ក្មេង​ស្រី​អនីតិជន​លួច​ឆ្លង​ដែន​តាម​ច្រក​ ប៉ោយ​ប៉ែ​ត​ចូល​ទៅ​ប្រទេស​ថៃ​រួច​ជិះ​យន្ដ​ ហោះ​បន្ដ​ទៅ​ប្រទេស​ចិន​តែ​ម្ដង​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ជនជាតិ​ចិន​និង​ខ្មែរ​ទាំង​៥​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះ​អាសន្ន​ នៅ​ការិយាល័យ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់​។​ ដោយឡែក​ក្មេង​ ស្រី​រង​គ្រោះ​ទាំង​៤​នាក់​ និង​អ្នក​រត់​តាក់​ស៊ី​ម្នាក់​ រត់​ម៉ូតូឌុប​ម្នាក់​ រួម​ទាំង​កម្មករ​ ដែល​យាម​ផ្ទះ​ឱ្យឈ្មោះ​  Zhou​ Yanting​ ត្រូវ​បាន​អប់រំ​ឱ្យទៅ​លំនៅ​ឋាន​វិញ៕​
1243
01240

ប្រភពពី Free Press Magazine