សព​តារា​សម្តែង​និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ អុល​ សម្ផស្ស​ តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​គ្មាន​ញាតិ​មិត្ត​

12/25/2014 0 Comments A+ a-

ភ្នំពេញ​ ៖​ មក​ដល់​ពេល​នេះ​សព​កញ្ញា​ អុល​ សម្ផស្ស​ ហៅ​ស្រី​ស្រស់​ អាយុ​២៥​ឆ្នាំ​ ដែល​ជា​តារា​សម្តែង​និង​បង្ហាញ​ម៉ូ​ដ​ បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ជួល​កាលពី​យប់​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្នុង​ខណ្ឌទួលគោក​នោះ​ ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ ប៉ុន្តែ​អី្វ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស្រងេះស្រងោច​នោះ​ គឺ​សព​នេះ​មិន​មាន​ឃើញ​សាច់ញាតិ​បងប្អូន​ទៅ​ចូលរួម​បុណ្យ​នោះ​ទេ​ ។​លើស​ពី​នេះ​ទៀត​ សូ​ម្បី​តែ​រក​ក្តា​មឈូស​ដាក់​សព​ក៏​គ្មាន​ដែរ​ ។​
​ដូច្នេះ​គណៈកម្មការ​អាចារ្យវត្ត​ស្ទឹង​មាន​ជ័យ​ សូម​អំពាវនាវ​ដល់​មិត្ត​រួម​អាជីព​ ក៏​ដូច​ជា​សប្បុរសជន​ទាំងឡាយ​ មេត្តា​ចូលរួម​ចំណែក​ឧប្បត្ថម្ភ​ រឺ​ធ្វើបុណ្យ​ឲ្យ​នាង​បាន​សមរម្យ​ផង​ ។​
– ប្រភពពីនគរវត្ត