ក្រុម​ជម្រើស​ជាតិ​ U23 កម្ពុជា ​បន្តចាញ់​ជាលើកទី​ ២

10/18/2013 0 Comments A+ a-

ភ្នំពេញៈ នៅក្នុងជំនួបប្រកួត លក្ខណៈមិត្តភាព លើកទី២ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០១៣ នេះ ក្រុមជម្រើសជាតិ U-23កម្ពុជា បានបន្តចាញ់ ជាលើកទី២ ក្រោមថ្វីជើង ក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល បច្ចេកទេស ២-១ ដដែល ។
នេះក៏ជាលើកទី២ផងដែរ ដែលក្រុម U23កម្ពុជាស្គាល់ពាក្យថា ចាញ់ក្រោមការដឹកនាំ របស់លោក Lee Tae Hoon ចំនួន ៧ លើកកន្លងមកនេះ ឈ្នះ៤ ចាញ់២ និងស្មើ១។ កាលពីជួបគ្នាលើកទី១ ក្រុម U23កម្ពុជា មានកីឡាករកូនកាត់ ខ្មែរ-អាល្លឺម៉ង់ម្នាក់ ឈ្មោះថា Chhunly Pagenburg ធ្វើជាជំនួយសម្រាប់ វាយសម្រុកក្រុមភ្នំពេញក្រោន ប៉ុន្ដែជួបគ្នាលើកទី២ នេះ ក្រុម U23កម្ពុជា មិនមានវត្ត មានកីឡាករកូនកាត់ ម្នាក់នេះឡើយ គឺនៅសល់តែកីឡាករខ្មែរ និងកូនកាត់ចាស់តែប៉ុណ្ណោះ ។
ទោះបីជាការប្រកួតលើកនេះ មិនមានជំនួយពីកីឡាករ Chhunly ក៏ពិតមែន ប៉ុន្ដែការប្រកួតនៅតែរក្សាលទ្ធផល ២-១ ដូចកាលជួបគ្នាលើកទី១ដដែល ។ នៅតង់ទី១ ក្រុម U23កម្ពុជា បានវាយសម្រុកយ៉ាងខ្លាំង ទៅលើភ្នំពេញក្រោន ប៉ុន្ដែត្រូវរារាំងដោយខ្សែការពារ និងត្រូវក្រុមភ្នំពេញក្រោន វាយបកបានសម្រេច ១គ្រាប់វិញនៅនាទី ទី១០ ដោយកីឡាករ ឃឹម បូរី ដែលធ្វើឲ្យមានលទ្ធផល បណ្ដោះអាសន្នភ្នំពេញក្រោ ននាំមុខ១គ្រាប់មុន។
ការប្រកួតយ៉ាងស្វិតស្វាញ នៅតែបន្តក្នុងតង់ទី២ ដែលកីឡាករ ចាន់ វឌ្ឍនាការកបានមួយគ្រាប់ ឲ្យកម្ពុជានៅនាទី៨៤ ប៉ុន្ដែសំណាងអាក្រក់ នៅនាទីបង្ហើយ អតីតវិរៈបុរសរបស់ក្លឹប បឹងកេត Bisan George បានតែតបាល់ បញ្ចូលទី១គ្រាប់ទៀត ដែលជាគ្រាប់បាល់ធ្វើឲ្យ ភ្នំពេញក្រោន ឈ្នះក្រុម U23 កម្ពុជា ២-១ តែម្ដង ៕
\