ចេញពី​ក្លិប​ត្រូវ​ក្មេង​ស្ទាវ​៣​នាក់​វាយ​ ឲ្យ​សន្លប់​រំលោភ​ក្បែរ​វត្ត​រួច​គេចខ្លួន​បាត់​

10/22/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ នារី​ម្នាក់​ត្រូវ​បាន​ក្មេង​ស្ទាវ​៣​នាក់​វាយ​ឲ្យ​សន្លប់​រួច​ចាប់រំលោភ​នៅ​ក្បែរ​វត្ត​វ​ង្គ​ដ្ឋ​បុរី​ ខណៈ​ដែល​នាង​ស្រវឹងស្រា​ដើរ​ចេញពី​ក្លិប​កម្សាន្ត​អេ​ឡិច​ត្រូ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក៏​បាន​ជួប​ក្មេង​ស្ទាវ​៣​នាក់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​មួយ​គ្រឿង​ក៏​បបួល​ទៅ​ដេក​ផ្ទះសំណាក់​ ក្នុង​តម្លៃ​១០​ដុល្លារ​ ដោយ​នាង​ដាច់​យ៉ៃ​ក៏​ព្រមទៅ​ ប៉ុន្តែ​ជិះ​ទៅ​ដល់​ជិត​វត្ត​វ​ង្គ​ដ្ឋ​បុរី​ត្រូវ​ក្មេង​ស្ទាវ​វាយ​ឲ្យ​សន្លប់​ រួច​រំលោភ​តែ​ម្តង​ ។​
ករណី​រំលោភ​ខាងលើ​នេះ​កើតឡើង​កាលពី​វេ​ល​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ក្នុង​ទីធ្លា​វត្ត​វ​ង្គ​ដ្ឋ​បុរី​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុងភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​
នារី​ដែល​ក្រុម​ស្ទាវ​រំលោភ​បាន​សម្រេច​នោះ​មានឈ្មោះ​ ហ​.​វ​.​ល​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ចំណែក​ក្រុម​ស្ទាវ​ដែល​ចាប់រំលោភ​នាង​នោះ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​វី​វ៉ា​មិន​ចាំ​ស្លាក់​លេខ​ ក្រោយ​រំលោភ​ហើយ​បាន​ជិះ​គេចខ្លួន​បាត់​ ។​
តាម​សម្តី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​នាង​បាន​ចេញពី​ក្លិប​អេ​ឡិច​ត្រូ​ រួច​ក៏​បាន​ដើរ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ប៊ី​ពី​កើត​ទៅ​លិច​ម្នាក់ឯង​ ។​ លុះ​ទៅ​ដល់​មុខ​រោងចក្រ​កាត់ដេរ​យីហោ​គង់​ ហុង​ ស្រាប់​មាន​ក្មេង​ស្ទាវ​៣​នាក់​ជិះ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿង​មក​ឈប់​និយាយ​ជាមួយ​នាង​ដោយ​បបួល​ទៅ​ដេក​ផ្ទះសំណាក់​ក្នុង​តម្លៃ​១០​ដុល្លារ​ ដោយ​នាង​ដាច់​យ៉ៃ​ពេក​ក៏​ព្រមព្រៀង​ទៅ​ ។​ ពេល​នោះ​នាង​បាន​ជិះ​ជាមួយក្មេង​ស្ទាវ​ទៅ​ដល់​វត្ត​វ​ង្គ​ដ្ឋ​បុរី​ ស្រាប់តែ​ក្មេង​ស្ទាវ​ទាំងនោះ​វាយ​នាង​ឲ្យ​សន្លប់​រួច​ចាប់រំលោភ​បាន​សម្រេច​ហើយ​ពួក​វា​បាន​ជិះ​គេចខ្លួន​បាត់​។​
​ប្រភព​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​នាង​ងើប​ពី​សន្លប់​ក៏​បាន​ដើរមក​អង្គុយ​យំ​នៅ​មុខ​ក្លោ​ង​ទ្វារ​វ​ត្ត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ និង​ចោមរោម​មើល​ក៏​សាកសួរ​ទើប​ដឹង​ថា​នាង​ត្រូវ​គេ​រំលោភ​ក៏​បាន​រាយការណ៍​ទៅ​នគរ​បាល ខណ្ឌ​សែន​សុខ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​នគរ​បាលប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ទាំង​៣​នាក់​មក​ផ្តន្ទាទោស​ ៕
ប្រភពពី នគរវត្ត