យុជនម្នាក់ត្រូវក្រុមក្មេងស្ទាវ ជិះម៉ូតូធាក់ម៉ូតូផ្តួល រួចវាយបណ្ដាលឲ្យរបួសធ្ងន់

10/22/2013 0 Comments A+ a-

រាជធានីភ្នំពេញ៖​យុវ​ជនម្នាក់ ​​រងរ​បួសធ្ងន់​ខណៈ​ដែល កំពុងជិះម៉ូតូហើយត្រូវបាន​ ក្រុមក្មេងស្ទាវមួយក្រុម ធាក់ផ្តួលរួច វា​យ​ ​កាល​ពីវេលា​ម៉ោង​១០ និង​១០នា​ទីយប់​ថ្ងៃ​ទី​២១​​ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុច មុខធនាគាកាណាឌីយ៉ា តាម​ប​ណ្ដោ​យ​​មហា​វិថី​ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីបាន​និយាយថា​ មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះ​ម៉ូ​តូ​ម៉ា​ក​គុប​ជ្រុង​៥០​ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1A – 5472 ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិ​ថីព្រះ​មុនី​វង្ស ក្នុងទិសដៅពីត្បូងទៅជើង  ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រា​ប់​​តែ​​មាន​ក្រុម​ក្មេង​ស្ទាវ១ក្រុម ជិះម៉ូតូ៣ គ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរ ស្រប់ទិសគ្នា មក​ក្បែរ ហើ​យ​ធា​ក់​ម៉ូតូ​យុ​វ​ជន​ខាង​លើ បណ្ដាលឲ្យដួល រួច​ក៍​ ចុះវាយ បណ្ដាលឲ្យ​រង​របួស​ធ្ងន់ ។ បន្ទាប់មកជនបង្ក បា​ន​ឡើ​ង​ជិះ​ម៉ូ​តូ​គេ​ច​ខ្លួ​ន​បាត់​ស្រ​មោល​តែម្តង។
ភ្លាមៗ​ សមត្ថកិច្ច​បានចុះ​ទៅ​ដល់​ចំណុច​កើតហេតុ និង​ទាក់​ទង ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់  មកទទួលយកទៅសង្គ្រោះ តែ​ជនរងគ្រោះមិនព្រម ទៅព្យាលបាលនោះទេ៕
ប្រភពពី ANN