ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ប៉ោយប៉ែត ដែល​តវ៉ា​ជាមួយ​មេភូមិ ទទួល​អំណោយ​

10/21/2013 0 Comments A+ a-

ខេត្តបន្ទាយមានជ័យ: ពលរដ្ឋ មួយចំនួន​ក្នុងចំណោម​អ្នក​តវ៉ា​នឹង​មេក្រុម និង​ចៅសង្កាត់​ករណី​ថា ត្រូវគេ​បំបាត់​ឈ្មោះ ចេញពី​បញ្ជី​ទទួលបាន អំណោយ​ពី​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ភា​រិ​យា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន កាលពី​ល្ងាច​ថ្ងៃទី​១៨ តុលា ២០១៣ នៅ​ផ្សារ​មង្គល​ប៉ោយប៉ែត សង្កាត់​ក្រុង​ប៉ោយប៉ែត​។​
​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​និយាយថាៈ​ស្ថានភាព​ទឹកជំនន់​នៅ​ក្រុង​បាន​ស្រក​ចុះ​ ហើយ​ហើយ ចំពោះមុខ​ពលរដ្ឋ ត្រូវបាន​ស្រង់​ឈ្មោះ និង​កំណត់​ស្ថានភាព​រង​ប៉ះពាល់ ព្រមទាំង​អាទិភាព​ដើម្បី​ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​។ កន្លងមក​ក្រុង ទទួលបាន អំណោយ​សង្គ្រោះបន្ទាន់​ពី​កាកបាទក្រហមកម្ពុជា ពី​អង្គការ​ការី​តាស់​កម្ពុជា តែ​ពុំទាន់​គ្រប់​ចំនួន​ពលរដ្ឋ​រងគ្រោះ​ទេ​។​
​ លោក ង៉ោ ម៉េង​ជ្រួ​ន សម្រន់​ចិត្ត​ពលរដ្ឋ​ដែលមាន​កំហឹង​ព្រោះតែ​តវ៉ា​នឹង​មន្ត្រី​មូលដ្ឋាន​ករណី​ ពុំបាន​អំណោយ​និង​សុំទោស​ពួកគេ ចំពោះ​ការឆកល្វែង​នេះ ហើយ​សុំ​មានការ​យោគយល់​។​
​ក្នុងនោះ គេ​បានជ្រើសរើស​ពលរដ្ឋ​១៣០​គ្រួសារ​ដែល​ភាគច្រើន​ជា​ស្ត្រី ក្រីក្រ​និង​មានកូន​តូចៗ​ក្នុងបន្ទុក​ម្នាក់​ច្រើន មក​ទទួល​អំណោយ​របស់លោក​ជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ដែល​១​គ្រួសារៗ​ទទួលបាន​អង្ករ​៣០​គ​.​ក្រ មី​១​កេះ នំ​ធុង​១​ធុង ប៊ីចេង​១​កញ្ចប់​។ ស្ត្រី​មាន​ទារក​បានការ​ឧបត្ថម្ភ​លុយ​បន្ថែមទៀត​។​
​ លោកស្រី នួ​ម សុភ័ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ ក្នុងនាម​លោកជំទាវ​ម៉ៅ មាល័យ មានប្រសាសន៍ថាៈ ជំនួប​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​លើក​នេះ​ក៏​មក​ ថ្លែងអំនរគុណ ដល់​ពលរដ្ឋ​បោះឆ្នោតអោយ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​សម្លេង ភាគច្រើន​លើសលុប និង ចូលរួម​ទុក្ខលំបាក បងប្អូន​គ្រប់​កាលៈទេសៈ​។​
​ លោកជំទាវ ម៉ៅ ម៉ា​ល័យ និង​ប្រតិភូ​ស្ត្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ​បាន​ចែក​អំណោយ​និង​សួរសុខទុក្ខ​ ដ៏​ស្និទ្ធស្នាល​ជា​១​ពលរដ្ឋ​៕
Give_Flood_Rice_Noodle_Soy_CEN_20_10_13-(3)
Give_Flood_Rice_Noodle_Soy_CEN_20_10_13-(2)
Give_Flood_Rice_Noodle_Soy_CEN_20_10_13-(1)