ក្រ​​ហើយ​​មាន​ទុក្ខ​​ទៀត ធ្វើ​​កម្ម​ករ​សំ​ណង់​​រក​​លុយ​​ចិ​ញ្ចឹមកូន​ស្រី ​​​ត្រូវ​​​ឡាន​​កិន​​ខ្ទេច​​ក្បាល​

10/22/2013 0 Comments A+ a-

ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​ត្រូវ​បាន​​រថ​យន្ត មិន​​ស្គាល់​​ម៉ាក​​បើក​​បុក និង​​កិន​​ខ្ទេច​​ក្បាល​​មួយ​​ចំ​ហៀង ធ្លាយ​​ខួរ​​ប្រ​កាច់​​ស្លាប់ យ៉ាង​​អា​ណោ​ចអា​ធ័ម នៅ​លើ​​ទ្រូង​ផ្លូវ កាល​ពី​​វេលា​​ម៉ោង ៤​​រសៀល​​ថ្ងៃ​ទី​​២១ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
ជនរងគ្រោះ​មានឈ្មោះ ទួន ចាន់ធូ អាយុ ២៥​ឆ្នាំ ជា​កម្មករសំណង់​បម្រើ​ការងារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជិត​កន្លែងកើតហេតុ រស់នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​បុរស​ពោះម៉ាយ ទើប​លែងលះ​ប្រព​ន្ឋ​បាន ៥​ខែ​។  ជនរងគ្រោះ​ធ្វើ​កម្មករ​ចិញ្ចឹម​កូនស្រី​អាយុ ៥​ឆ្នាំ និង ម្តាយ​មេម៉ាយ ។ សព​ជន រងគ្រោះ​ត្រូវបាន​ម្តាយ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត ដោយ​ក្តី​សោកសៅ ហើយ​គ្រប់ៗ​គ្នា បាន​សំដែង​ក្តី​អាណិតអាសូរ យ៉ាង​ក្រៃលែង​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​សង់​កូរ៉េ ព៌​ណ​ក្រហម ពាក់​ស្លាក​លេខ 1C 6273 បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើត ហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ដែល​សាក្សី​ខ្លះ​អះអាងថា ជា​រថយន្ត​ក្រឡុក ស៊ីម៉ង់ត៍ និង​ខ្លះ​ថា​រថយន្ត​កូរ៉េ បើក​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា កៀរ​ដួល បណ្តាល​ខ្ទាត​ជនរងគ្រោះ បោក​ចូល​កង់​រថយន្ត កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​អ្នកបើកបរ​រថយន្ត បាន​បន្ថែម​ល្បឿន បើក​រត់​បាត់ស្រមោល​៕
Wat 211018

_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ