ជ្រើសរើស​ឈុត​រាត្រី បែប​សិច​ស៊ី បញ្ចេញ​​គល់​ភ្លៅ ឬ​គល់​​សុ​ដន់ អាច​​ឃាំង​​ចិត្ត​​ស្វា​មី មិន​​ឲ្យ​​ចេញ​​រក​ស៊ី​​ក្រៅ​

10/18/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេផ្ទះ​មួយចំនួន ជា​ពិ​សេស​​នារី​​ក្មេងៗ ទើប​​រៀប​ការ​​ហើយ បាន​គិត​​គូរ​​យ៉ាង​​ល្អិត​ល្អន់ ពី​​ឈុត​​រា​ត្រី សម្រាប់​​រួម​ដំ​ណេក ជា​មួយ​​ស្វា​មី​​ឲ្យ​​មាន ភាព​​ទាក់​ទាញ ពុះ​កញ្ជ្រោល​​អា​រម្មណ៍ ធ្វើ​យ៉ាង​ណា​​ចង​ចិត្ត​​ស្វា​មី​​កុំ​​ឲ្យ​ នឿយណាយ​ម្ហូប​ចាស់ ហើយ​ចេញ​រក​ម្ហូប​ថ្មីៗ នៅក្រៅ​ផ្ទះ ដូចដែល​ស្ត្រី​មួយចំនួន តែងតែ​រអ៊ូរទាំ និង​សួរ​គ្នា​ទៅវិញទៅមក ពី​ការ​ផ្គាប់ចិត្ត​ស្វាមី ។​

​ពិតណាស់​ដែលថា អាយុកាល​គ្រាន់តែ​តួលេខ​មួយ ដែល​កំណត់ថា តើ​អ្នកមាន​អាយុ​ប៉ុន្មាន​? ហើយ​អ្នក​ស្ថិតក្នុង​វ័យ​ណា​ប៉ុណ្ណោះ តែ​ការតុបតែង​ខ្លួន ជា​រឿង​សំខាន់បំផុត សម្រាប់​បងប្អូន​ស្ត្រី ដែលជា​កត្តា​ចំបង​បំផុត ក្នុងការ​ទាក់ទាញ​អារម្មណ៍ ស្វាមី​មិន​ឲ្យ​បែកចិត្ត​ពី​ខ្លួន ហើយ​ការជ្រើសរើស ឈុត​រាត្រី ស្តើងៗ រលោងៗ គឺជា​រឿង​ដែល​ត្រូវ​គិត​មុនគេ​។​

​ដើម្បី​បំពេញតម្រូវការ​ចាំបាច់ របស់​ស្ត្រី​មួយចំនួន ដែល​តែងតែ​ខ្វល់ខ្វាយ ពី​បញ្ហា​តុបតែង​ខ្លួន មុនពេល​ឡើងលើ​គ្រែ ថ្មីៗ​នេះ​មាន​គេហទំព័រ កម្សាន្ត​បរទេសមួយ បានបង្ហាញ​ស្តីពី​ឈុត​រាត្រី ជាច្រើន​ម៉ូត​សុទ្ធសឹងតែ មានការ​ចៃ្ន​ម៉ូដ បែប​សិច​ស៊ី បញ្ចេញ​គល់ភ្លៅ ឬ​គល់​សុដន់​ជាដើម ហើយ​កត្តា​ទាំងអស់​នេះហើយ ដែលជា​ចំណាប់អារម្មណ៍ ធំ​បំផុត​សម្រាប់ ផ្គាប់ចិត្ត​ស្វាមី ៕
Wat 190923 Wat 190924 Wat 190925
_______________________
ប្រភពពី៖ វត្តភ្នំ